ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នារបួសធ្ងន់៤នាក់និងរបួសស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះមានគ្រោះថ្នាក់ចរាចរណ៍២ករណីនៅស្រុកផ្សេងគ្នា គឺនៅស្រុកកៀនស្វាយនិងស្រុកល្វាឯម បណ្ដាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ និង២នាក់ទៀតរបួសស្រាល។ 

មន្ត្រីនគរបាលការិយាល័យចរាចរណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍២ករណីនោះ គឺករណីទី១កើតនៅស្រុកកៀនស្វាយ បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះមានឈ្មោះ សុខ  សំអុល ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ ប្រាក់ សម្ភស្ស ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះរបួសស្រាលឈ្មោះ មាស សុផាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ និងមានទីលំនៅភូមិព្រែកខ្សាយ(ខ) ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ 

    ករណីទី២កើតឡើងនៅស្រុកល្វាឯម បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ គឺ ទី១-ឈ្មោះ លាក់ ស្រួច ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកប្រា ឃុំ ព្រែកឫស្សី ស្រុកល្វាឯម ខេត្ដកណ្តាល និងទី២-ឈ្មោះ សេសុត ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ចំណែកម្នាក់ទៀតរបួសស្រាលឈ្មោះ សុត រដ្ឋា ភេទប្រុស អាយុ៨ឆ្នាំ  ត្រូវជាប្អូនបង្កើតឈ្មោះ សេសុត ចាន់ណា ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖