ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃពុធទី១២ ខែមេសា ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០១ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាមម្នាក់ នេះបើគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១០ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៣៥ករណី មានមនុស្ស ២,០៩៨នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨០២សំណើ និងបិទសំណុំរឿង ២៧៤សំណើ (រកឃើញមនុស្ស ១,២១៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៩នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៣ករណី៕
ដោយ៖សហការី