ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១២ មេសានេះ! ចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៤នាក់

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​ពុធ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ២៤នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ មេសានេះ។

ក្នុងចំណោមជនសង្ស័យចំនួន ២៤នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៣នាក់ (ស្រី ២នាក់)​ ,ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។​ ចំណែក​វត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦៧,៧៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ១០អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨៤ក្រាម។

*៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យក Ice ១,៣០ក្រាម។

*៥ / កណ្តាល៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៤,៦២ក្រាម។

*៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៧ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤៩,៦៨ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

*៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៨ក្រាម។

*១០ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,១៤ក្រាម ៕

ដោយ៖ សហការី​


ចែករំលែក៖