ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តទៅស្រុក កំណើត នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វា(OCIC)

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១៣មេសា គឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃ បានអញ្ជើញជូន ដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តទៅស្រុកកំណើតតាមខេត្តក្រុង នានានៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វា(OCIC) ក្នុងខណ្ឌជ្រោយចង្វា ។

   អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿងសំរាប់បំរើសេវាដឹកជញ្ជូនសាធារណៈដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ដោយមិនយកប្រាក់ដែលពិធីបុណ្យចូលឆ្នាំនឹងចូលមកដល់នៅថ្ងៃទី១៤មេសា។

   លោកអភិបាលបានមានប្រសាសន៍ថា៖  សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន  ៧០គ្រឿង ដោយមិនយកប្រាក់។សំរាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេល វេលាច្បាស់លាស់ ក្នុងនោះមានផ្លូវជាតិលេខ១មានភ្នំពេញកណ្តាល,ភ្នំពេញព្រៃវែងរថយន្ត៥គ្រឿងមានចំណតនៅស្ថានីយ៍ចំណតវាលស្បូវ។ ភ្នំពេញ.កណ្តាល,ភ្នំពេញ.ស្វាយរៀងរថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ផ្លូវជាតិ លេខ២ភ្នំពេញ. កណ្តាល,ភ្នំពេញ.តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ​​​​​​​​​​​​​​​​​​​។ផ្លូវជាតិលេខ៣ភ្នំពេញ. កែប,ភ្នំពេញ.កំពតរថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៏មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។

ផ្លូវជាតិលេខ៤. ភ្នំពេញ.កំពង់ស្ពឺ,ភ្នំពេញ.ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៏មុខគណបក្សរាជធានីភ្នំពេញ។

គោលដៅផ្លូវជាតិលេខ៥. ភ្នំពេញ.កំពង់ឆ្នាំង,ភ្នំពេញ.ពោធិសាត់,ភ្នំពេញ.បាត់ដំបង,ភ្នំពេញ.បន្ទាយមានជ័យ ,ភ្នំពេញ.កំពង់ធំរថយន្តសរុប១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយ៏ចំណតសួនច្បារឬស្សីកែវ។ ផ្លូវជាតិលេខ៦.ភ្នំពេញសៀម រាប ចំនួន១០០គ្រឿង នៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វារ(OCIC) ។

ផ្លូវជាតិលេខ៦.លេខ៧ភ្នំពេញ.កំពង់ចាម,ភ្នំពេញ.ត្បូងឃ្មុំ រថយន្ត១០គ្រឿង។

  លោកបន្តថា៖ ការជ្រើសរើស យកទីតាំងនៅរង្វង់មូលទេពមច្ឆា ជ្រោយចង្វា(OCIC) ចំនួន១០០គ្រឿង .ភ្នំពេញសៀម រាបនេះ ដោយសារតម្រូវការប្រជាពលរដ្ឋច្រើនជាងគេ ដោយសារថា នៅសៀមរាបមានរៀបចំសង្ក្រាន្ដ ។ លោកបញ្ជាក់ថា កំណើតពលរដ្ឋជិះឡានក្រុង ទៅលេងស្រុកកំណើតពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាលំដាប់ លែងលេងតែប៉ុន្មានឆ្នាំមានកូវីដ-១៩ ។ទាំងនេះដោយសារប្រទេសមានសន្តិភាពពេញលេញ។

   ឆ្លៀតក្នុងឧិកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន,នឹងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំតម្លើងថ្លៃ សេវាដឹកជញ្ជូនក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីរួមចំណែកជា   មួយរាជរដ្ឋាភិបាល,រដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើង ។

  លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពល  រដ្ឋឲ្យិចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយត័ដឹកជញ្ជូនសាធារណៈ (City Bus)រាជធានីភ្នំពេញដែលប្រកបដោយសុវត្ថិភាព និងផាសុខភាព។ លោកបន្តទៀតថា៖ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៏លើគ្រប់វិស័យ,សម្តេចតែងបានគិតគូដល់សុខទុក្ខ និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា៕

ដោយ ៖ សំរិត


ចែករំលែក៖