ព័ត៌មានទាន់ហេតុការណ៍៖

តោះ មកមើលការសម្ដែងគុនល្បុក្កតោដែលជាសម្បត្តិវប្បធម៍អរូបិយនៃមនុស្សជាតិ នៅខាងមុខប្រាសាទអង្គរវត្ត!

ចែករំលែក៖

ខេត្តសៀមរាប ៖ តោះ មកមើលការសម្ដែងគុនល្បុក្កតោដែលជាសម្បត្តិវប្បធម៍អរូបិយនៃមនុស្សជាតិ នៅខាងមុខប្រាសាទអង្គរវត្ត! នេះជាបញ្ជាក់ពីផេក (ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត Angkor Sankranta) នៅរសៀលថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣។ 

ផេក (ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត Angkor Sankranta) បានបន្តថា, កីឡាករគុនល្បុក្កតោជាច្រើនរូប សម្ដែងក្បាច់គុនជូនមហាជនទស្សនា។ គុនល្បុក្កតោផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ និងស្មារតី ហើយធ្វើឱ្យរាងកាយអាចបត់បែន ដោយមានភាពរហ័សរហួន និងជាសិល្បៈតស៊ូមួយ ដែលអាចយកមកប្រើប្រាស់ការពារខ្លួន។ 

សូមរំលឹកដែរថា កម្មវិធីនេះនឹងមានការសម្ដែងហាត់សមក្បាច់គុន ការនិទានរឿងអំពីគុនល្បុក្កតោ និងពិព័រណ៍គ្រឿងសព្វាវុធ ព្រមទាំងមានល្បែងកម្សាន្តជាច្រើនទៀតទាក់ទងនឹងក្បាច់គុនល្បុក្កតោ។ 

#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ #AngkorSankranta 

#AS10 #UYFC #ក្ដីស្រមៃនិងក្ដីសង្ឃឹម។

ផេក (ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត Angkor Sankranta) ក៏ចេញសេចក្តីជូនដំណឹង ស្តីពី «ពិធីក្បួនដង្ហែអង្គរសង្រ្កាន ២០២៣» ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅបរិវេណលានជល់ដំរី។

#១០ឆ្នាំនៃស្មារតីមហាគ្រួសារខ្មែរ

#ក្តីស្រមៃនិងក្តីសង្ឃឹម

#អង្គរសង្រ្កាន្ត២០២៣

#AngkorSankranta

#AS10 ៕

ដោយ ៖ សិលា


ចែករំលែក៖