ភ្នំពេញ ៖ “សង្ក្រាន្តវត្តភ្នំថ្ងៃទីពីរ” …ការលេងល្បែងប្រជាប្រិយ…។ នេះជាការលើកឡើង របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
លោក អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានបន្តថា, ម៉ោងនេះ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ បងប្អូនប្រជាពលរដ្ឋនាំគ្នាលេងល្បែងប្រជាប្រិយ និងរាំលេងកម្សាន្ត ប្រកបដោយភាតរភាព និងភាពស្និតស្នាលក្រៃលែង។ សូមរីករាយឆ្នាំថ្មីក្រោមម្លប់នៃសន្តិភាព🎉។
សូមបញ្ជាក់ថា , ក្រសួងទេសចរណ៍ បានរាយការណ៍ថា,នៅ ថ្ងៃទី១ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជាង ០២លាននាក់ ។ ដោយឡែក រាជធានីភ្នំពេញ មានចំនួន២៦៣.៥៤៩ នាក់។
ក្រសួងទេសចរណ៍៊បានលម្អិតថា, នៅទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះ៖
− ភ្ញៀវជាតិ ២.០៧៩.៦៧០ នាក់
− ភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១ នាក់
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
− ខេត្តសៀមរាប ៤៣៦.៦៧៩ នាក់
− ខេត្តបាត់ដំបង ៣០៥.៦១៥ នាក់
− រាជធានីភ្នំពេញ ២៦៣.៥៤៩ នាក់
− ខេត្តស្វាយរៀង ១៤៤.៧៧៨ នាក់
− ខេត្តកណ្តាល ១២៨.៦៩១ នាក់
− ខេត្តបន្ទាយមានជ័យ ១០៨.៥១៤ នាក់
− ខេត្តកំពង់ឆ្នាំង ១០៣.៧៨៤ នាក់
− ខេត្តព្រះសីហនុ ១០២.០៩៦ នាក់
− ខេត្តកំពត ៩៥,៣៤៤ នាក់ ។
សូមរម្លឹកថា, ចំពោះ ខេត្តកែប បន្ទាប់ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ចេញសារប្រតិកម្មយ៉ាងខ្លាំង ទៅនឹងករណីយកលុយពីប្រជាពលរដ្ឋចូលទៅកម្សាន្តខេត្តកែប។ សម្ដេចតេជោ បានបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យយកលុយពីប្រជាជន ហើយអាជ្ញាធរខេត្ត ត្រូវធ្វើកិច្ចការនេះជាបន្ទាន់ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ។ ហើយបញ្ឈប់ឱ្យកើតមានរឿងបែបនេះជាសារជាថ្មីម្តង ។
នៅរសៀលថ្ងៃទី ១៥ ខែមេសា នេះ រដ្ឋបាលខេត្តកែប បានបង្ហោះលើផេកផ្លូវការថា, ទីតាំងកន្លែងយក ភាស៊ីរបស់ក្រុមហ៊ុនវិនិយោគ ត្រូវបានលើកចេញអស់រួចរាល់ហើយ៕
ដោយ ៖ សិលា