ព័ត៌មានទាន់ហេតុការណ៍៖

សង្ក្រាន្តស្វាយរៀងថ្ងៃទី២នេះ​ មានបងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្តប្រមាណ​ ជាង២៧ម៉ឺននាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៣នេះ​ លោក​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកស្រី និងលោក​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងពិធីដង្ហែក្បួនសង្ក្រាន្តស្វាយរៀងដែលមានទស្សនីយភាព​សិល្បៈវប្បធម៌ខ្មែរយេីង​ជាច្រេីនទម្រង់​សម្តែងជូនបងប្អូនប្រជាពលរដ្ឋដែលមកជួបជុំក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងស្ថិតនៅទីតាំងបរិវេណស្តូបរង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោក្រុងស្វាយរៀងយ៉ាងច្រេីនកុះករផងដែរ​។

ទន្ទឹមនោះនៅរសៀលថ្ងៃដដែលលោកអភិបាលខេត្ត​ រួមដំណេីរដោយលោកអភិបាលរងខេត្ត​ មន្ទីរ-អង្គភាពពាក់ព័ន្ធ​ បានអញ្ជេីញទស្សននាស្តង់លក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានានៃខេត្តស្វាយរៀង​ រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានាផ្សេទៀត​ដូចជា ​តំបន់​ EDM  តំបន់ត្រជាក់ចិត្ត​ តំបន់លេងល្បែងប្រជាប្រិយ​ជាដេីម​ជាមួយបងប្អូនប្រជាពលរដ្ឋ​ ។

ដោយឡែកនៅល្ងាចថ្ងៃដដែលនេះដែរ​ លោកអភិបាលខេត្តនិងប្រតិភូអមដំណេីរបានអញ្ជេីញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខសប្បាយនៅមាត់ទន្លេវ៉ៃគោផងដែរ។

យោង​តាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឱ្យដឹងថាសង្ក្រាន្តស្វាយរៀងឈានចូលដល់ថ្ងៃទី២នេះ​ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួម លេងកម្សាន្តសរុបប្រមាណ​ ២៧៧.១៨៤នាក់ ៕

ដោយ៖ សុថាន


ចែករំលែក៖