ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ៤៨ឆ្នាំមុន ពេលនេះខ្ញុំកំពុងសន្លប់បន្ទាប់ពី ត្រូវរបួសភ្នែកឆ្វេង(១៦មេសា១៩៧៥.១៦មេសា២០២៣)

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅលើផេកផ្លូវការ សម្ដេចបានបង្ហោះនូវរឿងអតីតកាលដ៏សែនជូរចត់ ក្នុងសម័យតស៊ូរំដោះជាតិ ពីរបបបនប្រល័យពូជសាសន៍ ភ្ជាប់ជាមួយនឹងរូបថត បច្ចុប្បន្នដែលសម្ដេចថតជាមួយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នៅក្រុង-ខេត្តសៀមរាប នារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បញ្ជាក់អំពី ប្រទេសមានសន្តិភាព មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស មានឱកាសចូលរួមបុណ្យ ទាន កំសាន្ត ប៉ុណ្ណោះទេ ។ សូម្បីតែសម្ដេចក៏មានឱកាស នាំឧត្តមភរិយានិងក្រុមគ្រួសារ មកកាន់ខេត្តសៀមរាប ជាមួយនឹងស្នាមញញឹម រូបថតជាច្រើនសន្លឹកដែលសម្ដេចតេជោ ហ៊ុន សែន បានថតជាមួយនឹងឧត្តមភរិយា ក៏ដូចជាក្រុមគ្រួសារ។ 

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ថា ៤៨ឆ្នាំមុនពេលនេះខ្ញុំកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦មេសា១៩៧៥.១៦មេសា២០២៣)។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា, សង្រ្គាមវាបែបនេះហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។

សម្តេចតេជោ បានគូសបញ្ជាក់ថា, សំណាងល្អខ្ញុំនៅមានជីវិតនិងបានចូលរួម កសាងសន្តិភាពនិងរក្សាសន្តិភាពដែល៤៨ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពនេះ។

សម្តេចតេជោ សូមអោយរក្សាសន្តិភាពបានគឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖