ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ ១១ឆ្នាំលង់ទឹកសមុទ្រល្ងាចថ្ងៃទី១៥មេសា រកឃើញនៅព្រឹកថ្ងៃទី១៦ ខែមេសា នៅជិតផ្សារក្តាមក្នុងក្រុងកែប

ចែករំលែក៖

ខេត្តកែប ៖ សមត្ថកិច្ចឲ្យដឹងថា សាកសពក្មេងប្រុសម្នាក់ដែលលង់ទឹកសមុទ្រហើយបាត់ខ្លួននៅជិតផ្សារក្តាមក្នុងក្រុងកែប កាលពីល្ងាចថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៣ បានរកឃើញហើយ នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣។ 

  សូមបញ្ជាក់ថា,  ក្រោយហេតុការណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈក្មេងប្រុសម្នាក់អាយុ ១១ឆ្នាំ បានលង់ទឹកសមុទ្រ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ម្ដាយស្រែកទ្រហោរយំ ហើយសមត្ថកិច្ចនិងប្រជាពលរដ្ឋ ប្រឹងប្រែងជួយរាវរក ប៉ុន្តែនៅមិនឃើញកុមាររងគ្រោះនៅឡើយ។ 

  តាមរយៈការបាត់ខ្លួនកុមារខាងលើ  ប្រតិបត្តិការស្វែងរកជនរងគ្រោះ បានធ្វើទាំងយប់ដឹកនាំដោយ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានរៀបចំ អុជធូបសែនព្រេន សូមឱ្យទឹកដីបារមីក្រុងកែប ជួយឱ្យកុមារររងគ្រោះនោះ បានឱ្យម្ដាយឃើញ ។ តាមរយៈ  ប្រតិបត្តិការនេះ ក៏មានការចូលរួមពីកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក។

បើតាមការបញ្ជាក់អំពីម្ដាយកុមាររងគ្រោះ  កូនគាត់ឈ្មោះ ម៉ៅ សារិទ្ធ ភេទប្រុសអាយុ ១១ឆ្នាំ ទីលំនៅភូមិដើមដូង ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ ។

បច្ចុប្បន្នសមត្ថកិច្ច បន្ទាប់ពីធ្វើការពិនិត្យសាកសពកុមាររងគ្រោះរួច។ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមពិត ! មិនគួរការសប្បាយ ក្លាយជាទុក្ខ ដោយសារតែអាណាព្យាបាល មានការធ្វេសប្រហែសក្នុងការគ្រប់គ្រងក្មេងៗ ខណៈសមុទ្រមានទឹករលក បោកបក់ ហើយក្មេងពុំដឹងថា, គ្រោះថ្នាក់ងាយនឹងកើតឡើងចំពោះពួកគេ ៕

ដោយ ៖ សហការី


ចែករំលែក៖