ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ឡើង​ទៅ​ឈរលេខ​៣​ ក្រោយឈ្នះ​ Nottingham Forest ២ទល់នឹង០

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធ Antony បានស៊ុតបាល់បញ្ចូលទី១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត១គ្រាប់ជួយឲ្យក្រុមបិសាចក្រហម Manchester United ឡើងមកឈរនៅលេខរៀងទី៣ ក្នុងតារាង Premier League ជាមួយនឹងជ័យជម្នះយ៉ាងសំខាន់លើក្រុម Nottingham Forest កាលពីរាត្រីថ្ងៃទី១៦ មេសា ដែលបានបាត់បង់ឱកាសក្នុងការចាកចេញពីតំបន់កាត់ចោល។

ក្រុមភ្ញៀវបាននាំមុខមុននៅនាទីទី៣២ ខណៈដែល Antony បានឈូសបាល់បញ្ចូលទី បន្ទាប់ពីបាល់ខ្ទាតចេញពីដៃអ្នកចាំទី Keylor Navas របស់ Nottingham Forest ដែលខ្សែប្រយុទ្ធ Anthony Martial បានស៊ុតចំគោលដៅ។ ចំណែកគ្រាប់ទី២ Antony បានជួយឲ្យខ្សែការពារស្លាបDiogo Dalot ស៊ុតបញ្ចូលទី ដោយនៅសល់១៤នាទីទៀតចប់ការប្រកួត។

ជ័យជម្នះ​នេះ​ធ្វើ​ឱ្យ Man Utd មាន​៣​ពិន្ទុ​ដាច់​ក្រុម​លេខ​៤ Newcastle United និង​៦​ពិន្ទុ​នាំ​មុខ Tottenham Hotspur ដែលឈរ​លេខ​៥ ដែល​បាន​លេង​ច្រើន​ជាង​បិសាច​ក្រហម​មួយ​ប្រកួត។ រីឯក្រុម NottinghamForest ដែល​អាច​មាន៣​ពិន្ទុ​ដាច់​ពី​ការ​ធ្លាក់​ចុះ​ជាមួយ​នឹង​ការ​ទទួល​ជ័យ​ជម្នះ​នោះ​នឹង​ស្ថិត​នៅ​លេខ១៨ក្នុង​ក្រុម​បាត​តារាង​ទាំង៣​ដោយ​មាន​គ្រាប់​បាល់​ខុស​គ្នា​។

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen ដែលជាកីឡាករ Player of the march សម្រាប់ United បានចាប់ផ្តើមការប្រកួតដំបូងរបស់គាត់ចាប់តាំងពីរបួសកជើងក្នុងខែមករាមកជំនួសកន្លែង Marcel Sabitzer ដែលរបួសក្រលៀនក្នុងការប្រកួតកម្ដៅសាច់ដុំ។

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United និយាយថា “Sabitzer មានអារម្មណ៍អ្វីមួយ យើងបានសម្រេចចិត្តមិនប្រថុយ ហើយយើងនឹងដឹងថាវាជាអ្វីនៅថ្ងៃនេះ ប៉ុន្តែនៅពេលដែលអ្នកមាន Eriksen នៅលើកៅអីជំនួស វាពិតជាមិនមែនជាគុណវិបត្តិនោះទេ”។

ជាមួយ Bruno Fernandes កីឡាករ Eriksen បានជួយ Man United គ្រប់គ្រងតង់ទី១ ដោយ Jadon Sancho និង Fernandes មានឱកាសដំបូង។ បន្ទាប់ពីការបើកឆាករបស់ Antony មានឱកាសស៊ុតចំគោលដៅ ប៉ុន្តែត្រូវបានអ្នកចាំទី Navas របស់ Nottingham Forest ជួយសង្គ្រោះបាននៅដើមតង់ទី១។ ​ខ្សែបម្រើ Fernandes បានឃើញការព្យាយាមស្វែងរកគ្រាប់បាល់ដែរនៅតង់ទី១ ដោយខ្សែបម្រើព័រទុយហ្គាល់រួបនេះបានតែតបាល់យ៉ាងល្អ ប៉ុន្តែមិនចំគោលដៅល្អនោះទេ។

ជ័យជម្នះរបស់ Man Utd ដែលសម្រេចបានដោយគ្រាប់បាល់ទី២ ដែលរកបានដោយខ្សែការពារស្លាប Dalot ដែលជាគ្រាប់បាល់ដំបូងរបស់គាត់នៅ Premier League ជាការឆ្លើយតបដ៏ល្អឥតខ្ចោះចំពោះលទ្ធផលដ៏ខកចិត្តរបស់ពួកគេក្នុងលទ្ធផល ២-២ នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Sevilla កាលពីសប្តាហ៍មុន។

ក្រុម Man Utd នឹងត្រូវជួបជាមួយក្រុម Sevilla ក្នុងជើងទី២នៃការប្រកួត Europa League វគ្គ១/៤ផ្តាច់ព្រ័ត្រនៅថ្ងៃព្រហស្បតិ៍ខាងមុខ មុនពេលប៉ះ Brighton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup នៅថ្ងៃអាទិត្យ។ រីឯក្រុម Nottingham Forest ស្ថិតនៅចំណាត់ទី១៨ស្ថិតក្នុងតំបន់កាត់ចោល ហើយប្រកួតបន្ទាប់ ដោយត្រូវប៉ះ Liverpool នៅថ្ងៃទី២២ មេសាក្នុងក្របខ័ណ្ឌ Premier League ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖