ខេត្តកំពង់ស្ពឺ៖ ព្រឹត្តិការណ៍សំបូរបែបរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ក្រាន្ត រយៈពេលបីថ្ងៃគេសង្កេតឃើញថាកំណើនភ្ញៀវទេសចរអ្នកមកលេងកម្សាន្តសរុប៥០៩.០៩៨នាក់។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា រយៈពេលបីថ្ងៃកំពង់ស្ពឺសង្ក្ក្រាន្តមានទេសចរណ៍មកលេងកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍និងស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺចំនួន៥០៩.០៩៨នាក់ និងភ្ញៀវទេសចរដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅចំនួន២៨.៧៩៣នាក់។
សរុបភ្ញៀវទេសចរមានចំនួន៥០៩.០៩៨នាក់ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន៣៨០០នាក់។
លោកបានបន្តទៀតថាជុំវិញការហក់ឡើងខ្ពស់នៃកំណើនភ្ញៀវទេសចរនេះដែរប្រធានមន្ទីរទេសចរណ៍ខេត្តលោក រស់ សុខ បាំនគូសបញ្ជាក់ថាគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនោះយើងក៏អាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ផងដែរ ដែលជាឱកាសដល់បងប្អូនប្រជាពលរដ្ឋអាចដើរហើរដោយសេរីដោយមិនមានការភ័យខ្លាច។ នេះជាឆ្នាំទី២ហើយដែលខេត្តកំពង់ស្ពឺបានរៀបចំឱ្យមានព្រឹត្តិការសង្ក្រាន្តនេះឡើងក្រោយវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកាលពីឆ្នាំទី១កំពង់ស្ពឺសង្ក្រាន្តមានអ្នកមកលេងកម្សាន្តជាង ៣៣ម៉ឺននាក់។
សម្រាប់ឱកាសកំពង់ស្ពឺសង្ក្រាន្តនៃឆ្នាំទី២នេះមន្ទីរទេសចរណ៍ក៏ដូចជារដ្ឋបាលខេត្តរំពឹងថា កំណើនភ្ញៀវនិងកើនឡើងទ្វេរដងនៃឆ្នាំកន្លងទៅ ខណៈឆ្នាំនេះគឺមានការរៀបចំព្រឹត្តិការណ៍យ៉ាងច្រើនដើម្បីបម្រើដល់ការកម្សាន្តសប្បាយរបស់ភ្ញៀវទើបធ្វើកំណើនកើនឡើងដល់៥០៩.០៩៨នាក់
ក្រោមការការពារសន្តិសុខនិងរក្សាសណ្តាប់ធ្នាប់ដោយកងកម្លាំងទាំងបីប្រភេទយ៉ាងប្រុងប្រយត្ន័ខ្ពស់៕
ដោយ៖ ចន្ទ លីហ្សា