ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងបាងកក ប្រទេសថៃ

ចែករំលែក៖

ទីក្រុងបាងកក ៖ យោងតាមប្រភពពី AKP ផ្សាយពីទីក្រុងបាងកក បានឱ្យដឹងថា៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពិធីក្បួនដង្ហែព្រះអគ្គិជ័យកីឡា ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្តើមជាផ្លូវការ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិថៃ RAJAMANGALA ដោយមានអ្នកចូលរួមរត់ប្រមាណ ៤០០នាក់។

សូមបញ្ជាក់ថស ៖ អញ្ជើញចូលរួមក្បួនដង្ហែនេះ មានវត្តមាន លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC  លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម Dato’ Seri Chaiyapak Sirirwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លោកឧត្តមសេនីយ៍ Vitch Devahasdin អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកថៃ លោកឧត្តមសេនីយ៍ទោ Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងលោកវរសេនីយ៍ Naiyanobh Bhirombhakd ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកថៃ ផងដែរ។ 

នៅសល់តែ ១៨ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Game ) នឹងប្រារព្ធឡើងនៅកម្ពុជា ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ , អរគុណសន្តិភាព ៕ 

ដោយ ៖ សហការី


ចែករំលែក៖