ភ្នំពេញ ៖ អបអរសារទរដល់ខេត្តបាត់ដំបង ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមខេត្តដែលទទួលបានទេសចរច្រើនជាងគេបន្ទាប់ពីខេត្តសៀមរាប រយៈពេល ៣ថ្ងៃនាពិធីបុណ្យចូលឆ្នាំ
ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖
− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១ នាក់
− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៤.២៣៧.៧៨០ នាក់
− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៦.៨៥១.៤៩០ នាក់
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖
− ខេត្តសៀមរាប ២.១២០.៣៧៣ នាក់
− ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់
− ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់
− រាធានីភ្នំពេញ ១.០៨០.៥០៩ នាក់
− ខេត្តព្រះសីហនុ ៨៨៧.៨៩៣ នាក់
− ខេត្តកំពត ៨៧០.៣៩៩ នាក់
− ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់
− ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់
− ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់
− ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់ ។
ក្រសួងទេសចរណ៍ បានអោយដឹងថា ៖ រយៈពេល ០៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់
តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ៖
− ភ្ញៀវជាតិ ១៣.១៣២.០៨០ នាក់
− ភ្ញៀវអន្តរជាតិ ៥៥.៦៩១ នាក់៕
ដោយ ៖ សហការី