ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនបុកគល់ស្ពានអាកាសចោមចៅស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

    ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅ​ខាងត្បូងតាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២៣។ 

   ជនរងគ្រោះឈ្មោះ ឆាយ​ រដ្ឋា​ ភេទប្រុសអាយុ៤២ឆ្នាំ​ មានស្រុកកំណេីតនៅសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1KA-2294​  ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ពីត្បូងទៅជេីងខណៈមកដល់ស្ពានអាកាសចោមចៅក៏ជ្រុលទៅបុកគល់ស្ពានពេញទំហឹងបោកផ្ទប់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហើយបានទំនាក់ទងរកសាច់ញាតិជនរងគ្រោះឱ្យមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត។ ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ទេីបប្រគល់ជូនវិញ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖