ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៣ថ្ងៃក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិមានភ្ញៀវជាតិនិងអន្តរជាតិជាង៦៥ម៉ឺននាក់ដើរលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣រយៈពេល៣ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តបន្ទាយមានជ័យប្រមាណជាង៦៥ម៉ឺននាក់រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

    លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣រយៈពេល៣ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៥០.០១៣នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន៦៤៨.៤៧១នាក់និងភ្ញៀវអន្តរជាតិមានចំនួន១.៥៤២នាក់។

លោកបានបញ្ជាក់ថា៖ រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣នេះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តមានចំនួន១០៨.៥១៤នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន១០៨.១៨៤នាក់ ភ្ញៀវអន្តរជាតិមានជនជាតិចិន ថៃ ឥណ្ឌូនេស៊ីមានចំនួន៣៣០នាក់។ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវចំនួន២២០.៥៧៧នាក់ ភ្ញៀវជាតិចំនួន២២០.០៤២នាក់ ភ្ញៀវអន្តរជាតិ៥៣៥នាក់ និងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣មានភ្ញៀវចំនួន៣២០.៩២២នាក់ ភ្ញៀវជាតិមានចំនួន៣២០.២៤៥នាក់ ភ្ញៀវអន្តរជាតិចំនួន៦៧៧នាក់។

    លោកបញ្ជាក់ថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រជាពលរដ្ឋដែលមកលេងកម្សាន្តច្រើនជាងគេមាន ១.សួនមានជ័យក្រុងសិរីសោភ័ណដែលរដ្ឋបាលខេត្តរៀបចំឡើងបាញ់ពពុះទឹកសាប៊ូនិងបាញ់ទឹក ទទួលនំបញ្ចុកដល់ភ្ញៀវ ២.ប្រាសាទបន្ទាយឆ្មាស្រុកថ្មពួក ប្រជាពលរដ្ឋមកលេងកម្សាន្តល្បែងប្រជាប្រិយ ៣.រាំលេងតាមដងផ្លូវមានរថយន្តបាញ់ទឹក ៤.អាងត្រពាំងថ្ម ស្រុកភ្នំស្រុកភ្ញៀវមកលេងទឹកកម្សាន្តដែលជាអាងអភិរក្សសត្វដ៏កម្រ ៥.អាងជើងគ្រុសស្រុកថ្មពួក ៦.ប្រាសាទបន្ទាយទ័ពស្រុកថ្មពួក ៧.ប្រាសាទមេបុណ្យ ៨.រ៉ាំលេងកម្សាន្តតាមដងផ្លូវក្រុងប៉ោយប៉ែត និងតាមបណ្តាវត្តអារាមក្នុងខេត្តបន្ទាយមានជ័យ៕

ដោយ ៖ វណ្ណា


ចែករំលែក៖