ភ្នំពេញ ៖ ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន រួមមាន៖
១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក (All Care Travel & Tours Co., Ltd.)
២. ភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍ ត្រាវែល សឺវីស ខូ អិលធីឌី ( C.X Travel Services Co., Ltd.)
៣. ការីទេសចរណ៍ ហាណូរី (ខេមបូឌា) ត្រាវែល Hanoori (Cambodia) Travel ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅ រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
ក្រសួងទេសចរណ៍នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល០១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមកដែលមិនទាន់ដោះស្រាយរួចរាល់ជាមួយអាជីវកម្មខាងលើ ៕
ដោយ ៖ សិលា