ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត បានរៀបចំប្រារព្ធពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ វេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំប្រារព្ធពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។ 

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ  ឯកឧត្តម លោក អភិបាលរងខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត មន្រ្តីរដ្ឋបាលសាលាខេត្ត ជាប្រតិភូអមដំណើរ ព្រមទាំងនាយទាហាន នាយទាហានរង ក្រុមគ្រួសារមាតាបិតាជាអាណាព្យាបាល របស់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី សរុបទាំងអស់ចំនួន ១១៧នាក់ ក្នុងនោះយោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន ២៣នាក់។ 

ក្នុងនោះផងដែរ លោក អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាននាំយកនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដោយក្នុង០១នាក់ ទទួលបានទឹកប្រាក់ចំនួន ៣០០.០០០រៀល (សាបសិបម៉ឺនរៀល) និងសម្ភារៈសិក្សាមួយចំនួនផងដែរ ។ 

– អរគុណសន្តិភាព ! 

– អរគុណនយោបាយ ឈ្នះ ឈ្នះ ! 

– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ៕

ដោយ ៖ សិលា


ចែករំលែក៖