ភ្នំពេញ ៖ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែមេ សា ឆ្នាំ២០២៣ បានបើកការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌមួយ ករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាជម្រិតទារ ប្រាក់ប្រមាណ១០លានដុល្លារអាមេរិក ហើយត្រូវបានសមត្តកិច្ចក្របួចជាប់៥ នាក់ មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ២ ថ្ងៃ ។ ជនសង្ស័យទាំង៥ នាក់ត្រូវបានតំណាងអយ្យការបើកការស៊ើប បាន២ នាក់នៅសល់៣នាក់ទៀត តែដោយសារផុតម៉ោងរដ្ឋបាលក៏ផ្ញើទៅសមត្តកិច្ចវិញ និងតម្រូវឲ្យនាំមកសាកសួរបន្ត ដើម្បីចោទប្រកាន់ជាផ្លូវការ ដាក់ជូនទៅខាងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមជម្រាបថា មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ២ ថ្ងៃ មានករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់ប្រមាណ១០លានដុល្លារអាមេរិក នៅចំណុចចំណតរថយន្តនៃអគារស្នាក់នៅស្កាយវីឡា ដែលមានអាសយដ្ឋានអាគារលេខ១៩២ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយត្រូវកម្លាំងនគរបាលស្រាវ ជ្រាវបង្ក្រាបបានឧក្រិដ្ឋជន ជនជាតិចិនដូចគ្នាចំនួន៧ នាក់ នៅពីរគោលដៅផ្សេងគ្នា ក្នុងខណ្ឌដង្កោ ខណៈក្រុមគ្រួសារជនរងគ្រោះ សូមស្នើឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យបណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ឲ្យដឹងថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លាអាមេរិកនេះ បានកើតឡើងនៅម៉ោង២យប់រំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។
ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។
បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចពីគោលដៅផ្សេងពីរគ្នា រួមមាន ៖
គោលដៅទី១.បុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ ផ្ទះលេខ ផ្លូវសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គោលដៅទី២.បុរីមួយកន្លែង នៅផ្លូវ៥០ម៉ែត្រ ផ្ទះលេខ១៨ ផ្លូវលេខM26 សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបតិ្តការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ វត្ថុតាងដកហូត ៖
គោលដៅទី១.រថយន្ដម៉ាក Alphard ពណ៌ស ផ្លាកលេខភ្នំពេញ 2BZ-9995 ចំនួន១គ្រឿង.រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ផ្លាកលេខតាកែវ 2D-8888 ចំនួន១គ្រឿង. ផ្លាកលេខរថយន្ដ (មុខក្រោយ) ១គូលេខ ភ្នំពេញ 2BQ-0560. កាំភ្លើងវែង១ដើម មានបង់២. កាំភ្លើងខ្លី ១ដើម មានបំពាក់ឧបករណ៍ខ្ទប់សំលេង, បង់ចំនួន១. គ្រាប់កាំភ្លើងវែងខ្លីមួយចំនួន គ្រាប់បែក១ (ប្រគល់ជូនCMAC). កូនកាំបិត២. ខ្នោះដៃ៣គូ, វិទ្យុទាក់ទងចំនួន៣គ្រឿង. ទូរដែកចំនួន១. ទូរស័ព្ទដៃ២គ្រឿង. កាតសម្គាល់ខ្លួន២. អាវការពារគ្រាប់ចំនួន១ និងឯកសារមួយចំនួន ។
វត្ថុតាងដកហូត ៖
គោលដៅទី២.កាំភ្លើងម៉ាក់ ZOTAKI M9 06-T. គ្រាប់កាំភ្លើងចំនួន៦គ្រាប់. បង់ចំនួន១. ទូរស័ព្ទដៃ២គ្រឿង ម៉ាក OPPO ១គ្រឿង, ម៉ាក XIAOMI ១គ្រឿង, កាបូបពណ៌ខ្មៅ ចំនួន១ មានកាតមួយចំនួន. លិខិតឆ្លងដែនចំនួន១. រថយន្តមួយគ្រឿងម៉ាក Vellfier ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BT-1768 មួយគ្រឿង ។
ចំណែកជនរងគ្រោះត្រូវបានរំដោះ និងមានសុវត្ថិភាព ចំណែកសុខភាពមានលក្ខណៈទន់ខ្សោយ ដោយសារជនរងគ្រោះត្រូវបានក្រុមជនសង្ស័យ ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរលើរាងកាយ។ ករណីនេះជនរងគ្រោះ និងមហាជន បានស្នើសុំអនុវត្តតាមច្បាប់ឲ្យតឹងរ៉ឹង លើក្រុមពួកជនសង្ស័យដែលជាពួកឧក្រិដ្ឋជន មានអង្គការចាត់តាំង និងចរិកប្រព្រឹត្តបទល្មើសព្រៃផ្សៃ (ធ្វើទារុណកម្ម) និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសប៉ះពាល់ដល់សន្តិសុខអ្នកវិនិយោគិនទាំងឡាយ ដែលបានបណ្ដាក់ទុននៅកម្ពុជា ។ បន្ទាប់ពីសមត្តកិច្ចធ្វើការឃាត់ខ្លួន និងដកហូតបានវត្ថុតាងមួយចំនួនដូចមាន ៖ ទូដែកម៉ាក GOLDEN MODEL GD-110 ពណ៌ទឹកប្រាក់រកឃើញសម្ភារៈដូចខាងក្រោម៖ -កាំភ្លើងម៉ាក 20RAKI M906-T ពណ៌ខ្មៅ លេខ 2204170 ចំនួន ១. បង់កាំភ្លើងចំនួន០១ និងគ្រាប់កាំភ្លើងចំនួន ០៦ គ្រាប់ ។ .កាំភ្លើងម៉ាក Lock 30 ពណ៌ខ្មៅលេខ TWT886 ចំនួន ០១ ,បង់កាំភ្លើងចំនួន ០១ និងគ្រាប់កាំភ្លើងចំនួន ១០ គ្រាប់ ។ លិខិតឆ្លងដែនជនជាតិចិនចំនួន០៤ក្បាលដែលមាន ៖
១.ឈ្មោះ XU PAN PAN លេខ EJ2703940
២.ឈ្មោះ TIAN HENG WEI លេខ EH1931219
៣.ឈ្មោះ MIAO QIAN LONG លេខEJ6164745
៤.ឈ្មោះ ZHU XINYU លេខ EJ9709133
ប្រាក់ចំនួន ១.០០០ ដុល្លារអាមេរិកគត់ ។
សូមជម្រាបទៀតថា ប្រតិបត្តការនោះដំបូងសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧ នាក់ ប៉ុន្តែនៅពេលនាំទៅសាកសួរ មនុស្ស២នាក់មិនពាក់ព័ន្ធបទល្មើសទេ ទើបអនុញ្ញាតឲ្យទៅផ្ទះវិញ ដូច្នោះជនដែលពាក់ព័ន្ធមានតែ៥ នាក់ និងបានបញ្ជូនទៅតុលាការ ៕
ដោយ ៖ រ៉ារ៉ា