ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំងដែលឈានដល់ការឃុំខ្លួនមនុស្សឥឡូវនេះចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឱ្យដោះលែងហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះព្រោងព្រាត ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ជនបង្ក បានសងប្រាក់ ថ្លៃព្យាបាល និងថ្លៃជួសជុលការខូចខាត ចំនួន ៨០០.០០០រៀលហើយ នៅតែសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូង ឈានដល់ឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន។ ទីបំផុត ! រឿងដ៏អយុត្តិធម៌មួយនេះ ត្រូវបានព្រះសង្ឃមួយអង្គ ដែលគេដឹងថាត្រូវជាកូនរបស់ជនរងគ្រោះ ព្រះនាម ក្នុង facebook ថា , (Keo Pheaktra) បានបង្ហោះស្វែងរកយុត្តិធម៌ និងរៀបរាប់ពីអង្គហេតុ ធ្វើឲ្យអ្នកមើល បានស៊ែរបន្ត និងComments  ជាច្រើនចាត់ទុកថានេះជាអំពើអយុត្តិធម៌ បំពានលើផ្លូវច្បាប់ និងសិទ្ធិបុគ្គលធ្ងន់ធ្ងរ ។ 

facebook ឈ្មោះ((Keo Pheaktra)) បានបង្ហោះថា, ខ្ញុំព្រះករុណាអាត្មាភាពសូមសួរទៅបងប្អូនញាតិញោមក្នុងបណ្ដាញសង្គមFacebookទាំងអស់ហើយសូមជួយផ្ដល់ជាមតិមកខ្ញុំព្រះករុណាអាត្មាភាពផងព្រោះខ្ញុំព្រះករុណាអាត្មាភាពមិនចេះខាងច្បាប់ចរាចរណ៍

(ឪពុកខ្ញុំបានបើកបរបញ្ច្រាស់ទិសបម្រុងឆ្លងទៅទិញថ្នាំ)

(តែដោយអច្ចេតនាបានជ្រុលទៅបុកភាគីម្ខាងទៀតដោយបង្កហេតុឲមានការកើតរបួសស្នាមបន្តិចបន្តួច ហើយខាងឪពុកខ្ញុំបានទទួលខុសត្រូវលើជនរងគ្រោះទាំងអស់ហើយខាងជនរងគ្រោះក៏បានទាប្រាក់ចំនួន800000៛ដោយសុំបញ្ចប់រឿងទាំអស់ត្រឹមនិង ហើយពេលនោះពុកខ្ញុំក៏ព្រមបង់ប្រាក់តាមដែលជនរងគ្រោះស្នើសុំហើយក៏បានចុះកិច្ចសន្យា និងផ្ដិតមេដៃសុំបញ្ចប់រឿង តែខ្ញុំមិនយល់ត្រង់ថាបានបញ្ចប់រឿងអស់ហើយហេតុអីបានប៉ូលីសយកឪពុកខ្ញុំទៅដាក់គុកទៀតសូមបងប្អូនជួយរកយុតិធម៍ឲ្យពុកខ្ញុំផង😭

ឃាត់ខ្លួនគាត់តាំងពីថ្ងៃទី 12/04/2023រហូតមកដល់ពេលនេះឪពុកខ្ញុំនៅជាប់គុកនៅឡើយ 

ខ្ញុំព្រះករុណាអាត្មាសូមសួរញាតិញោមក្នុងបណ្ដាញសង្គម Fcebook តើក្នុងករណីនេះជនបង្កអាចមានទោសរហូតដល់ជាប់ពន្ធនាគារដែរឬទេ។

សូមបញ្ជាក់ថា, រឿងនេះក៏ក្លាយទៅជាបញ្ហាភ្ញាក់ផ្អើលមួយ ទើបនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង លោក នូ ដារា បានចេញដីកាបង្គាប់ឲ្យដោះលែង ដោយបញ្ជាក់ថា, 

-ឲ្យលោកប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំងឲ្យដោះលែងជាបន្ទាន់លើឈ្មោះ កែវ សុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ កម្រិតវប្បធម៌ ថ្នាក់ទី៤ មុខរបរ កម្មករសំណង់ សាសនាព្រះពុទ្ធ ទីកន្លែងកំណើត នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទីលំនៅមុនពេលឃាត់ខ្លួន នៅ ភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឪពុកឈ្មោះ កែវ (ស) ម្តាយឈ្មោះ មុត (ស) ប្រពន្ធឈ្មោះ កែវ គន្ធា មានកូនចំនួន ០៨នាក់ ប្រវត្តិនៃការផ្តន្ទាទោសពីតុលាការ គ្មាន ជាប់ចោទពីបទ : បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនគោរពកាតព្វកិច្ច ដែលបទ បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យរងរបួសអ្នកដទៃ ប្រព្រឹត្តនៅលើផ្លូវជាតិលេខប្រាំចន្លោះ គីឡូម៉ែត្រលេខ ៤១-៤២ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ រិន សុគន្ធ ស្ថិតនៅភូមិពោធិ៍វិទ្ធក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ 

-ប្រសិនបើជននេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសអ្វីផ្សេងទៀតទេ។

សូមជម្រាបជូនថា, តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមរយៈប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រ Online ឱ្យតែបាននិយាយនិងសរសេរការពិត ពីភាពអយុត្តិធម៌ក្នុងសង្គម គឺត្រូវបានអាជ្ញាធរ ថ្នាក់លើ តុលាការ មានការយកចិត្តទុកដាក់ ដើម្បីការពារទៅលើជនរងគ្រោះដែលរងនូវភាពអយុត្តិធម៌ ក្នុងសង្គម ៕

ដោយ ៖ សិលា


ចែករំលែក៖