ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ មានគណនី facebook មួយ មានឈ្មោះថា ( Pich Zavita ) បានបង្ហោះវីដេអូឃ្លីបមួយបង្ហាញនូវស្ត្រីម្នាក់ បានមកដេកជាមួយឪពុកខ្លួននៅបន្ទប់ក្នុងបន្ទាយ ហើយនិយាយថា ខ្លួនមានប្តី ក្បត់ប្តី មកដេកជាមួយស្វាមីគាត់ដល់បន្ទប់របស់គាត់នៅបន្ទាយទៀត។ ការបង្ហោះនូវវីដេអូឃ្លីបខាងលើនេះ មិនបានបញ្ជាក់អំពីទីតាំងបន្ទាយទាហាន ឬនគរបាល , កងរាជអាវុធហត្ថ នៅកន្លែងណាពិតប្រាកដទេ។ ប៉ុន្តែចំពោះស្ត្រីដែលរងការចោទប្រកាន់ថាក្បត់ប្ដីខ្លួនឯងមកដេកជាមួយប្ដីរបស់គេដល់បន្ទប់ក្នុងបន្ទាយ ហាក់មិនមានការតបតសម្ដីអ្វីឡើយ គឺព្យាយាមគេចមុខពីការថត ដោយកូនស្រី និងប្រពន្ធរបស់លោកប្ដីកំហូចដែលមានស្រីកំណាន់ចិត្តនោះ។
គណនី facebook មួយ មានឈ្មោះថា ( Pich Zavita ) បានបង្ហោះថា “នេះភស្តតាងដែរ លោកសុខ ចំរើន ហៅជ័យ យកស្រីសហាយមកដេកដល់ក្នុងបន្ទាយ ព្រមទាំងមានបក្សពួកជាជនសុីវិលមករំដោះយកស្រីសហាយចេញទៅបាត់ពីបន្ទាយ បងប្អូនអើយជួយshare អោយថ្នាក់ដឹកនាំលោកបានឃើញផង🙏🏻 បីនាក់ម្តាយកូនខ្ញុំរងនូវអយុត្តិធម៌ណាស់ មិនឃើញអស់លោកណាជួយពួកខ្ញុំឡើយ មានតែពឹងលើសង្គមfbនេះហើយ 🙏🏻។
សូមបញ្ជាក់ថា ស្ត្រីជាភរិយាក៏ដូចជាកូនស្រីទាំងបីនាក់អាចជួបបញ្ហាបែបនេះញឹកញាប់កន្លងទៅ ទើបបង្ហាញអំពីភាពគ្មានយុត្តិធម៌សម្រាប់ខ្លួន។ មានន័យថា ប្ដីធ្លាប់ប្រព្រឹត្ត ប៉ុន្តែសាមីអង្គភាពមិនចាត់វិធានការផ្លូវច្បាប់ មិនមានការដោះស្រាយឬផ្តន្ទាទោស ទើបគាត់បែរជាមានជំនឿទៅលើបណ្ដាញទំនាក់ទំនងសង្គម facebook ឱ្យជួយស៊ែរ ដើម្បីបានដឹងដល់ថ្នាក់លើចាត់វិធានការមកលើលោកប្តីកំហូចឈ្មោះលោក សុខ ចំរើន ហៅជ័យ ។
នៅក្នុងវីដេអូឃ្លីប ក៏ឮសូរសំឡេងប្ដីមក បង្ខំឱ្យភាគីខាងប្រពន្ធបើកទ្វារ ទើបម្ចាស់គណនីខាងលើបានបញ្ជាក់ថា , លោក សុខ ចំរើន ហៅជ័យ យកស្រីសហាយមកដេកដល់ក្នុងបន្ទាយ ព្រមទាំងមានបក្សពួកជាជនសុីវិលមករំដោះយកស្រីសហាយចេញទៅបាត់ពីបន្ទាយ។
សូមជម្រាបជូនថា តាមរយៈវីដេអូឃ្លីបនេះ អាចប្រធានសាមីអង្គភាពដឹងថា បុគ្គលឈ្មោះ លោក សុខ ចំរើន ហៅជ័យ នៅអង្គភាពណាបន្ទាយដែលខ្លួននាំសហាយស្មន់មកដេកនេះ ហើយជាប្រពន្ធគេទៀត នៅកន្លែងណាយ៉ាងពិតប្រាកដ។ ដូច្នេះសូមថ្នាក់លើចាត់វិធានការចំពោះករណីនេះ ដើម្បីលុបបំបាត់នូវវប្បធម៌ដ៏អាក្រក់ បាត់បង់សីលធម៌ជាប្ដី ជាឪពុក ជាកងកម្លាំង ហើយសុទ្ធសឹងតែជាការផិតក្បត់ដូចគ្នា , មានន័យថា ប្ដីក្បត់ប្រពន្ធ, សហាយបានក្បត់ប្ដី មកដេកជាមួយប្ដីគេក្នុងបន្ទប់ដល់បន្ទាយ ៕
ដោយ ៖ សហការី