ភ្នំពេញ៖ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ នៅរសៀលថ្ងៃពុធទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើស បេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ឆ្នាំ២០២៣។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៥៥រូប សម្រាប់ឆ្នាំ២០២៣ ដែលមានមុខជំនាញដូចខាងក្រោម ៖
១. ផ្នែករដ្ឋបាល នាយកដ្ឋានផែនការ និងគម្រោង ១រូប
២. ផ្នែកសេដ្ឋកិច្ច-អភិវឌ្ឍន៍ ឬឯកទេសផែនការស្ថិតិ ១រូប
៣. ផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុ ឬឯកទេសគ្រប់គ្រងគម្រោងបរទេស ១រូប
៤. Electronic and Automation System Engineering ១រូប
៥. ផ្នែកវិស្វករសំណង់ស៊ីវិល ៤រូប
៦. ផ្នែកស្ថាបត្យកម្ម ១រូប
៧. ផ្នែកវិភាគទិន្នន័យធារទឹក, សម្ពាធទឹក និងការគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ២រូប
៨. ផ្នែកប្រព័ន្ធចែកចាយទឹក ២រូប
៩. ផ្នែកសេវា និងវិក្កយបត្រអតិថិជន ៤រូប
១០. ផ្នែកប្រព័ន្ធ KIS ២រូប
១១. ផ្នែកគូសប្លង់ ១រូប
១២. ភ្នាក់ងារអានលេខ និងចែកវិក្កយបត្រ ១០រូប
១៣. ផ្នែកអធិការកិច្ច ៣រូប
១៤. ផ្នែកគណនេយ្យ និងទូទាត់គម្រោង ២រូប
១៥. ផ្នែកទីផ្សារ និអន្តរាគមន៍ ១រូប
១៦. ផ្នែកការងារវាស់ស្ទង់ ១រូប
១៧. ផ្នែកការងារគូសប្លង់ ១រូប
១៨. ផ្នែកការងារជួសជុលគ្រឹះថ្នល់ ១រូប
១៩. ផ្នែកបើកបរគ្រឿងចក្រ ១៦រូប
– ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://bit.ly/3QfnX43
– កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
– ពេលព្រឹក ៖ ០៨:៣០នាទី – ១១:៣០នាទី
– ពេលរសៀល៖ ១៤:០០នាទី – ១៦:០០នាទី
– កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។
– ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត៖ សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ៕
ដោយ៖សហការី