ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិណែនាំ ក្នុងការចុះកាលបរិច្ឆេទលើលិខិតរដ្ឋបាលតាមបែប «ច័ន្ទគតិ»

ចែករំលែក៖

ភ្នំពេញ ៖ មើលការណែនាំរបស់ក្រសួងការពារជាតិ ក្នុងការចុះកាលបរិច្ឆេទលើលិខិតរដ្ឋបាលតាមបែប «ច័ន្ទគតិ» ពិតជាត្រឹមត្រូវតាមក្បួនខ្នាត ។ 

អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានសេចក្តីជូនដំណឹង ស្តីពី ការកំណត់ថ្ងៃចុះកាលបរិច្ឆេទចន្ទគតិសម្រាប់ពុទ្ធសករាជ២៥៦៧ ក្នុងលិខិតបទដ្ឋានគតិយុត្តនិងលិខិតរដ្ឋបាល។ 

យោង មហាសង្ក្រាន្ត ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ផ្សាយចេញពីគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ។

អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ សូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ ប្រធានអង្គភាព ស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជ្រាបថា ការចុះកាលបរិច្ឆេទចន្ទគតិសម្រាប់ ពុទ្ធសករាជ២៥៦៧ ក្នុងលិខិតបទដ្ឋានគតិយុត្តនិងលិខិតរដ្ឋបាល គឺគិតចាប់ពីថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣តទៅ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ ប្រធានអង្គភាព ស្ថាប័នចំណុះ ក្រសួងការពារជាតិ និងអគ្គបញ្ហាការដ្ឋានជ្រាបនិងអនុវត្តតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖