ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកប្រល័យក្មេងប្រុស២នាក់បណ្ដាលឱ្យស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្មេងជំទង់២នាក់បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌នៅរសៀលថ្ងៃទី២០ខែមេសាឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែងត្រង់ចំណុចស្រះទឹកកាស៊ីណូឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

     តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថាៈ មុនពេលកើតហេតុឈ្មោះ គូ សុគីន ភេទប្រុស អាយុ១៨ឆ្នាំ  ជាតៃកុងរថយន្តដឹកទឹកកូរ៉េមួយគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3A.5980ធ្វើដំណើរលើទ្រូងផ្លូវបញ្ច្រាសទិសពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្នបានបុកនិងម៉ូតូម៉ាកវ៉េវអត់ស្លាកលេខពណ៌ខ្មៅពីជើងទៅត្បូងបណ្ដាលអោយមនុស្ស ម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកដីថ្មី ។

 របាយការណ៍ដដែលថាៈ ជនរងគ្រោះទី១.ឈ្មោះ សុត ពិសិដ្ឋ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  (ស្លាប់)។

ទី២.ឈ្មោះ ហើម ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  (របួសធ្ងន់)ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបានស្លាប់បាត់បង់ជីវិត។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត ធ្វើការវាស់វែងតាមនីតិវិធី ចំណែករថយន្តដឹកទឹក និង ម៉ូតូត្រូវ កម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖