ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួយតារាសំដែងបញ្ញា សិទ្ធបាត់មុខពីសិល្បៈដើម្បីបានប្រាក់ព្យាបាលជម្ងឺម្តាយ ៣មុឺនដុល្លារ !

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះ លើ ផេកផ្លូវការ និង ប្រព័ន្ធ Telegram ជុំវិញការខ្វះខាតថវិកា តារាសំដែងបញ្ញា សិទ្ធបាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ ទីបំផុត ! សម្តេចតេជោ បានជួយឧបត្ថម្ហ ចំនួន ៣ មុឺនដុល្លារ ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃកម្ពុជា បានបង្ហោះថា ៖ តាមរយៈការផ្សាយរបស់ សារព័ត៌មាន , ខ្ញុំទើបដឹងថាតារាសំដែងបញ្ញា សិទ្ធបាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។

សម្តេចថ្លែងបន្តថា៖ ពេលនេះកូនកតញ្ញូម្នាក់នេះកំពុង ត្រូវការជំនួយដើម្បីជួយដល់ម្តាយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ ខ្ញុំនិងភរិយាសូមចូលរួមចំនួន៣មុឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖  សូមក្មួយបញ្ញា សិទ្ធ ទាក់ទងមកលោកសេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABA របស់ក្មួយតាមលេខទូរស័ព្ទ012 961971។

សម្តេចបន្តថា៖ ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។

ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖