ខេត្តព្រះវិហារ ៖ មុខសញ្ញាឃាតកសម្លាប់ នារីម្នាក់នៅក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះត្រូវបាននគរបាលនៃអធិការដ្ឋានស្រុកឆែប ខេត្តព្រះវិហារចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។
តាមប្រភពពីមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តព្រះវិហារបានឱ្យដឹងថា ជនសង្ស័យជាឃាតកលេបថ្នាំសម្លាប់ខ្លួន ពេលនេះមិនអាចសួរចម្លើយបានឡើយហើយជំនាញយើងនឹងធ្វើការប្រគល់ជូនជំនាញនាយកដ្ឋានព្រហ្មទណ្ឌនឹងជំនាញខេត្តស្វាយរៀង យកទៅបន្តនីតិវិធី។
សូមកោតសរសើរបងៗសមត្ថកិច្ចក្នុងខេត្តព្រះវិហារ៕
ដោយ៖ សហការី