ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX330បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅស្តុបក្បាលថ្នល់​បណ្ដាលឱ្យដាច់កាឡេកង់ម្ខាងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកឡិចសុីស RX330 មួយគ្រឿង​បេីកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីជាច្រើននាក់ទៀត​បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់​ ចំណែកឯរថយន្តបង្កដាច់កាឡេកង់ម្ខាងទៅមុខលែងរួច​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង ៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងមនុស្សប្រុសស្រីជាច្រើនទៀត​ បើករថយន្តម៉ាកឡិចសុីសRX330ពណ៌ស្ករ​ ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-4448ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១​ក្នុងទិសដៅពីកើតទៅលិច​ដោយល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលយ៉ាងពេញទំហឹង​ បណ្ដាលឱ្យបាក់របាំងថ្មអស់មួយកង់រងការខូចខាតតិចតួច​ ។ ចំណែកឯរថយន្តបង្កវិញបានដាច់កាឡេកង់មុខផ្នែកខាងឆ្វងទៅមុខលែងរួច ។ 

​    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែភ្លាមៗអ្នកបើករថយន្តបង្កនិងអ្នករួមដំណើរបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

​   ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ​ បានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មកធ្វេីការាស់វាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖