ព័ត៌មានទាន់ហេតុការណ៍៖

បញ្ញា សិទ្ធិ ពោលពាក្យបែបនេះសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ថវិកាមើលថែជំងឺម្តាយ

ចែករំលែក៖

ភ្នំពេញ៖  មុននេះមានការចាប់អារម្មណ៍ខ្លាំងទៅកាន់តារាចម្រៀង បញ្ញា សិទ្ធិដែលអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុងមានជំងឺធ្ងន់ ហើយប្រកាសរកការជួយពីសប្បុរសជន និងសិល្បកររួមអាជីព ។ ក្នុងនោះអ្វីដែលធ្វើឲ្យគេរំភើបជួសតារាចម្រៀងរូបនេះគឺក្រោយពីសម្តេចតេជោ ហ៊ុន សែន  បានប្រកាសឧបត្ថម្ភ  ថវិកាមើលថែជំងឺម្តាយចំនួន៣ម៉ឺនដុល្លារអាមេរិកនោះ។ 

មុននេះលោក បញ្ញាសិទ្ធ បានទម្លាយរឿងរ៉ាវជីវិត  ដល់ថ្នាក់អស់លទ្ធភាពមេីលជំងឺម្តាយខ្លួន  ដោយលោកប្រកាស  សុំជំនួយពីបងៗ  សិល្បៈករ ក៏ដូចជាមិត្តដែលធ្លាប់រាប់អាន   ព្រោះម្តាយរបស់លោកត្រូវបញ្ជូនទៅព្យាលបាលវះកាត់ នៅថ្ងៃទី២៥ ខែមេសានេះហើយ ហើយនេះជាមូលហេតុដែលលោកបានបាត់មុខ  ពីការងារសិល្បៈក៏ដូចជា កម្មវិធីរបស់អ្នកសិល្បៈផ្សេងផងដែរ ។  អ្នកជិតដិតលើកឡើងថាពេលនេះលោកកំពុងប្រឹងប្រែងធ្វើការនៅប្រទេសថៃដើម្បីរកប្រាក់ជួយព្យាបាលជំងឺម្តាយ។   ក្រោយពីទទួលបានដំណឹងនេះល្ងាច ថ្ងៃទី ២០មេសា  ឆ្នាំ ២០២៣  សម្តេចតេជោ ហ៊ុន សែន  បានប្រកាស ផ្តល់ ឧបត្ថម្ភ ថវិកាចំនួន៣ម៉ឺនដុល្លារ ។ សម្ដេច តេជោ ហ៊ុន សែន បានអោយដឹងថា  តាមរយៈការផ្សាយរបស់សារព័ត៌មានខ្ញុំទើបដឹងថាតារាសំដែងបញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ខ្ញុំនិងភរិយាសូមចូលរួមចំនួន៣ម៉ឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។សូមក្មួយបញ្ញា សិទ្ធទាក់ទងមកលោកសេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABAរបស់ក្មួយតាមលេខទូរស័ព្ទ012 961971។ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ។ ក្រោយពីទទួលបានដំណឹងនិងទទួលបានប្រាក់នៃការជួយពីសម្តេចតេជោ ហ៊ុន សែន លោកបញ្ញា សិទ្ធិបានធ្វើការចែករំលែកសាររបស់សម្តេចតេជោអមដោយការរំភើបរកអ្វីប្រៀមមិនបាន។ លោកបានបញ្ជាក់ថាកូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា។សែនរំភើបណាស់ អំពើល្អ ទេវតាដើរដីគឺលោកពុកនិងអ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹងហើយជាអ្នកជួយសង្រ្គោះម្តាយចៅ លោកពុក ។ មានសារលើកទឹកចិត្ត និងចូលរួមត្រេកអរផ្ញើទៅកាន់តារាសម្តែង និងចម្រៀងរូបនេះជាច្រើនបន្តបន្ទាប់ផងដែរ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖