ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹកស៊ីក្នុងហាងសង្ស័យស្រវឹងបេីករថយន្តបុកចូលហាងកាត់សក់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ទំនងជាស្រវឹងបានបេីករថយន្តចេញពីហាងផឹកស៊ីមួយកន្លែងក៏ជ្រុលបុកចូលហាងកាត់សក់ដែលនៅក្បែរគ្នានោះបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩យប់​ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុង​ ភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកឡិចស៊ីសRX400h ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2BL 6257 ចេញពីក្នុងហាងផឹកស៊ីមួយកន្លែងក្នុងល្បឿនលឿនបានប្រហែល៤០ម៉ែត្រក៏រេចង្កូតបុកចូលហាងកាត់សក់បណ្តាលឲ្យរងការខូចខាតម៉ូតូ២គ្រឿងនិងសម្ភារៈក្នុងហាងមួយចំនួនធំតែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

IMG_9111

ដោយ៖សុខាសែនជ័យ


ចែករំលែក៖