ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេចៗខ្លួន ឃាតកអតីតប្តី នៅមានសេរីភាព ដូចជាអយុត្តិធម៌សម្រាប់ស្ត្រីម្នាក់ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ដោយសារអតីតប្តីរបស់នាង

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នំា២០២៣នេះ មានបងប្អូននិងក្រុមគ្រួសារបានបង្ហោះ តាមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុក និងភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន ។ ស្មានតែឃាតក លោតទឹកសម្លាប់ខ្លួន និងក្រោយ មានសេរីភាព, សមត្ថកិច្ចគួរស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះ ? 

ពាក្យថា, ភ្លេចៗខ្លួន ឃាតកអតីតប្តី នៅមានសេរីភាព ដូចជាអយុត្តិធម៌សម្រាប់ស្ត្រីម្នាក់ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ដោយសារអតីតប្តីរបស់នាងលែងលះគ្នា២ខែ ណាត់នាងមកជួបមិនបានស្ទាក់ចាំកាប់ទម្លាក់ពីលើម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម ។ ជាសារអោយសមត្ថកិច្ចធ្វើកិច្ចការនេះ ។ 

សូមរំលឹកព័ត៌មាន !  ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ដោយសារអតីតប្តីរបស់នាងដែលបាន លែងលះគ្នារយៈពេលប្រមាណជាង២ខែយកកាំបិតផ្គាក់ស្ទាក់កាប់នាងពីក្រោយ ខណៈនាងកំពុងជិះម៉ូតូតាម ផ្លូវ ដោយសារខឹងនាងមិនព្រមទៅជួបរូបគេតាមការណាត់ ។

ជនសង្ស័យម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើអតីតប្រពន្ធដែលបានបែកគ្នាអស់រយៈពេលប្រមាណជាង២ខែចំ.ក ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗ ។ ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល ។

មន្ដ្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុប្រមាណ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែកខេត្ដកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ ភេទប្រុស អាយុប្រមាណ២៣ឆ្នាំមានទីលំនៅភូមិអំពិលទឹកឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ។

ប្រភពដដែលបន្ដថា ជនសង្ស័យនិងនារីរងគ្រោះបានបែកបាក់លែងលះគ្នាអស់ប្រមាណជាង២ខែមកហើយ ដោយសារជនសង្ស័យជាប្ដីវាយដំធ្វើបាបទៅលើស្ត្រីរងគ្រោះខ្លាំងពេក ។ លុះមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានឲ្យស្ត្រីរងគ្រោះមកជួបគ្នា តែស្ត្រីរងគ្រោះមិនទៅជួបនោះទេ មកដល់វេលាម៉ោង២និង១៥នាទី ស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់មកកាប់ទៅលើនារីរងគ្រោះចំកខណៈនារីរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់តែម្ដង ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះករណីនេះ សមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យ ខណៈជនសង្ស័យបានព្យាយាមលោតទឹកសម្លាប់ខ្លួនលើស្ពានត្សឹបាសាហៅស្ពានអ្នកលឿង ៕

ដោយ ៖ សហការី


ចែករំលែក៖