ខេត្តប៉ៃលិន៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់សមត្តកិច្ចនគរបាលក្រុងប៉ៃលិនឱ្យដឹងថា មានមនុស្ស១ក្រុមកំពុងតែធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមិនខ្លាចច្បាប់នៅចំណុចចម្ការតាង៉ែនមួយកន្លែងក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្តកិច្ចនគរបាលនៃអធិការដ្ឋានក្រុងបានបន្តថា ករណីនេះបានកើតឡើងនៅម៉ោង១៤និង០០នាទីថ្ងៃទី២១ខែមេសាកម្លាំងផែនជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលប៉ៃលិនចុះស៊ើបអង្គេត ស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ និងឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់(ធំ០១កញ្ចប់ )នាំខ្លួនមកកាន់អធិការដ្ឋានក្រុងប៉ៃលិនដែលមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ម៉ន ចាន់សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់(ធំ០១កញ្ចប់ ) (មានផ្ទុកនូវសារធាតុញៀន)។
ទី២-ឈ្មោះ ផាន់ សុខហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន)។
ទី៣-ឈ្មោះ រិត សុភាព ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិសួនអំពៅកើត សង្កាត់/ក្រុង/ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន)។
ទី៤-ឈ្មោះ នុយ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិតាង៉ែនលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន (មានផ្ទុកនូវសារធាតុញៀន) (មានផ្ទុកនូវសារធាតុញៀន)។
វត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកកចំនួន០៣កញ្ចប់(ធំ០១កញ្ចប់) ទម្ងន់២,១១ក្រាម សាច់ថ្នាំសុទ្ធ។
២-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន០១។
៣-ដែកកេះចំនួន០២ដើម
៤-ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនចំនួន០១ដុំ។
៥-ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាកVIVOពណ៌ខ្មៅ១គ្រឿង ម៉ាកSAMSUNGពណ៌ខៀវ១គ្រឿង ម៉ាកOPPOពណ៌ខ្មៅ១គ្រឿង។
៦-ម៉ូតូ ហុងដាឌ្រីម ឆ្នាំ២០០៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន០១គ្រឿង។
ករណីនេះ លោកអធិការក្រុងក៏បានស្នើសុំយោបល់លោកស្នងការឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋានក្រុងប៉ៃលិនដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ស សារ៉េត