ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជនធ្លាប់ប្រឆាំងរាជរដ្ឋាភិបាល បានរួបរួមគ្នា អំពាវនាវពលរដ្ឋខ្មែរ ឈប់ចាញ់កលនយោបាយជនក្បត់ជាតិ សម រង្ស៉ី អោយសោះ !

ចែករំលែក៖

ភ្នំពេញ ៖ ជនក្បត់ជាតិ សម រង្ស៉ី បន្ទាប់ពីបង្ហោះ សរសេរ ដោយពាក្យបំប៉ោងព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ ចេតនាទុច្ចរិត ញុះញង់អោយមានការប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ ឥឡូវសំដីជននេះ សាបដូចទឹកដានជើងគោទៅហើយ ។ 

ពេលនេះ ! ក្រុមយុវជនដែលធ្លាប់តែគាំទ្រសកម្មភាពរបស់បក្សប្រឆាំងនោះ បានចេញ​មុខ​អំពាវនាវប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនឱ្យឈប់ជឿតាមកលនយោបាយ​របស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី នាំគ្រោះថ្នាក់ដល់ខ្លួន និងជាតិទាំងមូល។ ការលើកឡើងរបស់ ក្រុមយុវជនដែលធ្លាប់តែគាំទ្រសកម្មភាពរបស់បក្សប្រឆាំងកន្លងមកនោះ ពួកគេស្គាល់ក្រយៅ ហាលឆ្លង យល់ដឹងពីកលល្បិច សម រង្ស៊ី ច្បាស់ណាស់ ទើបហ៊ាននិយាយចំៗ ។ 

លោក ម៉ៅ ស៊ីថា ប្រធានបណ្តាញយុវជនខ្មែរមហានគរ និងលោក ធូវី សុវណ្ណារ៉ា អនុ​ប្រធាន​បណ្តាញ​យុវជនខ្មែរមហានគរ និងជាក្មួយបង្កើតរបស់លោក កែម ឡី គឺជាយុវ​ជន ដែលធ្លាប់តែធ្វើសកម្មភាពគាំទ្របក្សប្រឆាំង ជាពិសេសអតីតគណបក្សសង្គ្រោះ​ជាតិ។

នៅពេលនេះពួកគេបានផ្លាស់ប្តូរទស្សនៈពីការគាំទ្របក្សប្រឆាំង មកគាំទ្ររាជ​រដ្ឋា​ភិ​បាល​ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាវិញ។ ជាមួយនឹងការផ្លាស់ប្តូរ​ទស្ស​នៈ​​មកគាំទ្ររាជរដ្ឋាភិបាល​ ពួកគេបានធ្វើវីដេអូរួមគ្នា ដោយលើកបង្ហាញពីមូលហេតុ ដែលនាំឱ្យពួកគេគាំទ្របក្សប្រឆាំងនាពេលកន្លងមក។

លោក ម៉ៅ ស៊ីថា បានអះអាងថា ការដែលពួកគេគាំទ្របក្សប្រឆាំងនាពេលកន្លងទៅ ដោយសារចាញ់កលនយោបាយ និងមនោគមវិជ្ជារបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី។

លោក ម៉ៅ ស៊ីថា ក៏បានលើកពីមូលហេតុនាំឱ្យពួកគេប្តូរមកគាំទ្ររាជរដ្ឋាភិបាលផងដែរ។ បើតាមលោក ម៉ៅ ស៊ីថា ការណ៍ដែលពួកគមកគាំទ្ររាជរដ្ឋាភិបាល ដោយសារតែពួកគេមើលឃើញច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះអាចធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ទន្ទឹមគ្នានេះ ក្រុមយុវជនដែលធ្លាប់គាំទ្របក្សប្រឆាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនឈប់ចាញ់កលនយោបាយរបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ដែលអាចនាំឱ្យជាតិជួបវិនាសកម្ម។

សូមបញ្ជាក់ថា, សកម្មជនគណបក្សប្រឆាំង ជាច្រើនបានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់ យល់ឃើញថាមេដឹកនាំគណបក្សប្រឆាំង មានគំនិតអាត្មានិយម បក្ខពួក បំភ្លៃការពិតក្នុងសង្គម ក្នុងចេតនាទុចរិត ធ្វើឲ្យខ្មែរបែកបាក់សាមគ្គីគ្នា។ ដូច្នេះពួកគាត់ស្រឡាញ់ សន្តិភាព ការអភិវឌ្ឍប្រទេសជាតិពិតប្រាកដ ហើយមើលឃើញពីគណបក្សប្រជាជនកម្ពុជា លើកតំកល់ផលប្រយោជន៍ជាតិជាធំ ទើបចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖