ព័ត៌មានទាន់ហេតុការណ៍៖

ចង់​ដឹង​អត់​ថា​! សិទ្ធិអាទិភាព រវាងផ្លូវដី​ ផ្លូវលំ និងផ្លូវក្រាលកៅស៊ូ ឬបេតុង តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន

ចែករំលែក៖

ភ្នំពេញ​៖​ តោះ! បងប្អូងណាខ្លះដែរមិនទាន់​ស្វែង​យល់​ពីច្បាប់​ចរាចរណ៍​ ស្ដីពី​​សិទ្ធិអាទិភាព រវាងផ្លូវដី​ ផ្លូវលំ និងផ្លូវក្រាលកៅស៊ូ ឬបេតុង តើអ្នកមានសិទ្ធជាងគេ។ 

ជាក់ស្ដែង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​សិទ្ធិអាទិភាព រវាងផ្លូវដី ឬផ្លូវលំ និងផ្លូវក្រាលកៅស៊ូ ឬបេតុង តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនបានជួបដូចក្នុងរូបគំរូខាងក្រោម?

ក្រសួង​ បានបញ្ជាក់ថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ 

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​២១​ ខែមេសា​ម្សិលមិញនេះ​ ក្រសួង​សាធារណការ​ ក៏បានបង្ហាញពីផ្លាកសញ្ញាបញ្ជា ៖ “ តម្រូវទៅមុខត្រង់ ,ផ្លូវសម្រាបរថយន្តដឹកអ្នកដំណើរ និងរថយន្តធុនតូច និងផ្លូវសម្រាប់រទេះអូសទាញដោយសត្វ ”។ 

ផ្លាកសញ្ញាបញ្ជា ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បញ្ជាដល់អ្នកបើកបរ ត្រូវធ្វើចលនាយានយន្តទៅតាមអត្ថន័យបញ្ជារបស់សញ្ញានីមួយៗ ដើម្បីជៀសវាងគ្រោះថ្នាក់ ឬកកស្ទះចរាចរនៅតាមផ្លូវ។

ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត៕

ដោយ​៖សហការី​


ចែករំលែក៖