ខេត្តបន្ទាយមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០២៣នេះមានករណីផ្គររន្ទះខ្យល់កន្ត្រាក់បណ្ដាលឲ្យស្លាកប៉ាន់ណូរលំកាត់ទទឹងផ្លូវបាក់រលំសង្កត់រថយន្តមួយគ្រឿងនៅក្បែរយាយជីច្រូតស្រូវមង្គលបូរី មុខអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។
ប៉ុន្តែសេចក្ដីរាយការណ៍បន្តថាៈ ការបាក់រលំប៉ាន់ណូខាងលើមិនបណ្ដាលឲ្យមានរងរបួសដល់អ្នកដំណើរឡើយ សេចក្ដីរាយការណ៍ថាករណីនោះដែរបានធ្វើឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងប៉ើងដំបូលផងដែរ។
ទោះយ៉ាងណាអ្នកព័ត៌មានយើងនៅពុំទាន់ទទួលព័ត៌មានពីអាជ្ញាធរនៅឡើយ ។
ព័ត៌មានលម្អិតនិងជម្រាបជូននៅពេលក្រោយ ៕
ដោយ៖ វណ្ណា