ព័ត៌មានទាន់ហេតុការណ៍៖

Mahres រកបាន Hat-trick ជួយ Man City ឈានទៅវគ្គផ្តាច់ព្រ័ត្រ FA Cup

ចែករំលែក៖

ខ្សែប្រយុទ្ធ Riyad Mahrez ស៊ុតបញ្ចូលទីបានគ្រាប់ដំបូងក្នុងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់តាំងពីឆ្នាំ១៩៥៨ ខណៈដែលក្រុមមេឃខៀវ Manchester City បានបន្តដំណើរស្វែងរករបស់ពួកគេសម្រាប់ពានរង្វាន់មួយរដូវកាលនេះ ដោយយកឈ្នះលើក្រុម Sheffield United នៅ Wembley

ក្រុម Sheffield United បានប្រយុទ្ធយ៉ាងស្វិតស្វាញ ហើយថែមទាំងបានបាត់បង់ឱកាសដំបូងនៅពេលដែលកីឡាករ Iliman Ndiaye បានឃើញការស៊ុតរបស់គាត់ត្រូវបានសង្គ្រោះដោយ Stefan Ortega ប៉ុន្តែនៅពេលដែល Mahrez បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់គាត់ក្នុងតង់ទី១ដែលជាគ្រាប់បាល់ប៉េណាល់ទីជួយឲ្យ Man City នាំមុខមុនចូលដល់តង់ទី២

កីឡាករសញ្ជាតិអាល់ហ្សេរីរូបនេះបានបើកការស៊ុតបញ្ចូលទីបន្ទាប់ពី Daniel Jebbison បានបង្កកំហុសលើ Bernardo Silva ដើម្បីឲ្យគាត់រកគ្រាប់បាល់ទី១ ដោយការស៊ុតប៉េណាល់ទីនៅនាទីទី៤៣ បន្ទាប់មក Mahrez ទទួលបានគ្រាប់ទីរបស់គាត់នៅនាទីទី៦១ ដែលជាលើកទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតនេះ ចាប់តាំងពីអតីតកីឡាករ Alex Dawson សម្រេចបានជោគជ័យពេលប៉ះ Manchester United ក្នុងឆ្នាំ១៩៥៨ ហើយគ្រាប់បាល់ទី៣ រកបានដោយខ្សែប្រយុទ្ធ Mahrez រូបនេះដដែលនៅពេលដែលគាត់បានស៊ុតបញ្ចូលទីពីការបញ្ជូនបាល់របស់ Jack Grealish នៅនាទីទី៦៦

លទ្ធផលបានផ្តល់ឱ្យអ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola នូវភាពប្រណីតក្នុងការដកកីឡាករសំខាន់ៗដូចជា ErlingHaaland, Grealish, Bernardo Silva និង Ilkay Gundogan ក្នុងការត្រៀមខ្លួនសម្រាប់អ្វីដែលកំពុងកើតឡើងជាជំនួបកំពូលនៃក្របខ័ណ្ឌ Premier League ជាមួយក្រុមកំពូលតារាងបច្ចុប្បន្ន Arsenal នៅកីឡដ្ឋាន Etihad នៅថ្ងៃពុធខាងមុខ។

Man City និងលោក Guardiola មានសប្តាហ៍ដ៏គួរឱ្យពេញចិត្តមួយបន្ទាប់ពីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយ Brighton Manchester United ហើយឃើញគូប្រជែងសំខាន់ Arsenal ទម្លាក់ពិន្ទុក្នុងលីក។

លោក Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានទទួលស្គាល់ថា ក្រុមរបស់លោកហត់នឿយបន្ទាប់ពីឆ្លងកាត់ដោយជោគជ័យក្នុងការប្រកួត Champions League វគ្គ/ផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Bayern Munich ហើយជាមួយនឹងការប៉ះទង្គិចជាមួយក្រុម Arsenal នៅសប្តាហ៍ក្រោយទៀត។

ក្រុម Man City កំពុងប្រជែងពានរង្វាន់ធំទាំងគឺ Champions League, Premier League និង FA Cup ហើយបច្ចុប្បន្នកំពុងស្ថិតនៅលើរង្វាន់ដែលមានសមត្ថភាពប្រជែងដែលផ្តល់ឱ្យពួកគេនូវឱកាសដ៏ធំក្នុងការផ្គូផ្គងស្នាដៃរបស់Manchester Unitedក្នុងឆ្នាំ១៩៩៩៕ 

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖