ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ មន្ត្រីយោធាម្នាក់បាញ់សម្លាប់ខ្លួនតែមិនស្លាប់បណ្តាលឲ្យ​រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីយោធាម្នាក់បានដកកាំភ្លេីងបាញ់សម្លាប់ខ្លួនឯងតែមិនស្លាប់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីផឹកស៊ីជាមួយក្រុមគ្រួសារទំនាស់ពាក្យសម្តីបន្តិចបន្តួច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចមុខផ្ទះលេខ155 ផ្លូវបេតុង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

ជនរងគ្រោះឈ្មោះ តេង ឃៀង ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ យោធានៅអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។

  តាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា  នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកសុីជុំគ្នាជាមួយបងប្អូនជាធម្មតា លុះបន្តិចក្រោយមក ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅអង្គភាព មួយសន្ទុះក្រោយមកក៏ត្រឡប់មកវិញ ហើយបានលាឪពុកម្តាយ បន្ទាប់មកជនរងគ្រោះបានដើរចេញមកក្រៅផ្ទះ ដកកាំភ្លើងខ្លីម៉ាកឡុកបាញ់ឡើងលើ២គ្រាប់រួចបាញ់ក្បាលខ្លួនឯងមួយគ្រាប់ចំសៀតផ្កា បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ​ ។ 

បច្ចប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ៕

IMG_9700

ដោយ៖សុខាសែនជ័យ


ចែករំលែក៖