ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុនឈ្នះអាសនៈសភា ៤/៥ នៅក្នុងការបោះឆ្នោតបំពេញបន្ថែម

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដឹកនាំដោយនាយករដ្ឋមន្ត្រី Kishida Fumio បានទទួលអាសនៈចំនួន ៤ ក្នុងចំណោមអាសនៈចំនួន ៥ ក្នុងរដ្ឋសភាក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្របំពេញបន្ថែមដែលធ្វើឡើងកាលពីម្សិលមិញ (២៣/៤)។
នេះជាសញ្ញាវិជ្ជមានសម្រាប់គណៈរដ្ឋមន្ត្រីដែលកំពុងកាន់អំណាច នៅពេលដែលមានការរំពឹងទុកជាច្រើនថា លោក Kishida អាចនឹងរំលាយសភាជាន់ទាបនាពេលខាងមុខ។ ដូច្នោះហើយ LDP ទទួលបាន 3 អាសនៈនៅក្នុងសភាតំណាងនៅក្នុង “មណ្ឌលបោះឆ្នោតមួយអាសនៈ” នៃខេត្ត Chiba និង Yamaguchi និងមួយអាសនៈនៅក្នុងព្រឹទ្ធសភាប្រចាំខេត្ត Oita ។ ទន្ទឹមនឹងនេះ គណបក្សប្រឆាំង ដែលជាគណបក្សច្នៃប្រឌិតជប៉ុន (JIP) បានឈ្នះកៅអីសភាជាន់ទាបនៅក្នុង “មណ្ឌលបោះឆ្នោតមួយអាសនៈ” នៃខេត្ត Wakayama ។ នេះជាលើកទីមួយហើយដែលគណបក្សទទួលបានជ័យជម្នះបែបនេះ នៅខាងក្រៅខេត្តភាគខាងលិចនៃទីក្រុង Osaka និង Hyogo។ គណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសជប៉ុនបានរងបរាជ័យនៅក្នុងមណ្ឌលទាំងបី ដែលខ្លួនបានដាក់បេក្ខជនផ្លូវការរបស់ខ្លួន។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាចប៉ះពាល់ដល់គោលនយោបាយអនាគតរបស់នាយករដ្ឋមន្ត្រី Kishida Fumio ក៏ដូចជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនាពេលអនាគត។ អ្នកបោះឆ្នោតមានការព្រួយបារម្ភជាពិសេសចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការកើនឡើងតម្លៃឬផែនការបង្កើនការចំណាយលើវិធានការការពារ និងការចិញ្ចឹមកូន ដែលបានធ្វើឱ្យមានការព្រួយបារម្ភអំពីការកើនឡើងពន្ធដែលអាចកើតមាន៕ ដោយ៖ ធីរីណា

រូបថត៖ Kyodo


ចែករំលែក៖