ព័ត៌មានទាន់ហេតុការណ៍៖

Manchester United ឡើងវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រោយយកឈ្នះ Brighton ដោយបាល់កាត់សេចក្តីប៉េណាល់ទី

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Brighton & Hove Albion ក្នុងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើបក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ខ្លួននៅឯកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ មេសា ក្រោយពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ០-០ បន្ទាប់ពីម៉ោងបន្ថែម ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងដែលមិនធ្លាប់មានពីមុនមកក្នុងការប៉ះគ្នាជាមួយ Manchester City។

Solly March ដែលជាកីឡាករទី៧ របស់ Brighton ដែលឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទីមិនចំគោលដៅ ដោយបាល់ហោះកាត់របាទី មុនពេលខ្សែការពារ Victor Lindelof របស់ Manchester United ស៊ុតប៉ាល់ប៉េណាល់ទីគ្រាប់ទី៧ បំប៉ោងសំណាញ់ដើម្បីធានាបានជ័យជម្នះក្នុងការស៊ុតបាល់កាត់សេចក្តី ៧-៦ សម្រាប់ United ។

វគ្គផ្តាច់ព្រ័ត្រនៃការខាំក្រចកគឺជាការបញ្ចប់ដ៏សមរម្យមួយបន្ទាប់ពី១២០នាទីនៃការប្រកួតបន្ថែមម៉ោងដែលក្រុមទាំង២បានព្យាយាមរកគ្រាប់បាល់ដូចគ្នាតាំងពីដើមរហូតដល់ចប់ការប្រកួត ក្រុម Man United ត្រូវប៉ះក្រុម Man City ដែលបានយកឈ្នះលើក្រុម Sheffield United ក្នុងលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីថ្ងៃសៅរ៍។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យគឺជាការប្រកួតឡើងវិញនៃវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ១៩៨៣នៅពេលដែល Brighton បានចាញ់ក្រុម United ហើយនេះគឺជាការប៉ះគ្នាលើកទី២ក្នុងការបង្ហាញខ្លួនម្តងទៀតរបស់ក្រុមដែលកំពុងឡើងជើង និងកំពុងឈរចំណាត់ថ្នាក់លេខ៨រដូវកាលនេះ។

ក្រុមបិសាចក្រហម Manchester United របស់លោក Erik ten Hag ដែលជាអ្នកឈ្នះពានរង្វាន់ FA Cup ១២ដង បានឈ្នះពានរង្វាន់ League Cup មួយហើយកាលពីខែកុម្ភៈ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup គឺនៅថ្ងៃទី៣ ខែមិថុនា វេលាម៉ោង៩យប់នៅកីឡដ្ឋាន Wembley ៕ ដោយ៖ ភារៈ

(រូបភាព ៖ BBC/Reuters/CNA)


ចែករំលែក៖