ភ្នំពេញ ៖ ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការគ្រប់គ្រងផលិតផលហាឡាល។
អន្តរក្រសួងសម្រេច : សេវាសាធារណៈដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម លើការគ្រប់គ្រងផលិតផលហាឡាល ត្រូវបានរៀបចំ ជាកម្រងសេវាសាធារណៈ ដែលមានរាយលម្អិតអំពីប្រភេទសេវា តម្លៃសេវា រយៈពេលអតិបរមានៃការផ្តល់សេវា និង សុពលភាពនៃសេវា ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចខាងក្រោម ។
សូមបញ្ជាក់មើលតាមតារាង ខាងក្រោម
សេចក្តីបញ្ជាក់ :
– ការកំណត់ប្រភេទសិប្បកម្ម អាជីវកម្មខ្នាតតូច មធ្យម និង អនុលោមតាមចំណាត់ថ្នាក់ប្រភេទពន្ធ ចែងក្នុងបណ្ណប៉ាតង់។
– អាជីវកម្មលក្ខណៈគ្រួសារ ដែលមិនជាប់ពន្ធប៉ាតង់ ត្រូវបានចំណាត់ថ្នាក់ជាប្រភេទអាជីវកម្មខ្នាតតូច។
-៥ថ្ងៃ រាប់ចាប់ពីថ្ងៃដែលនាយកដ្ឋានកិច្ចការហាឡាលនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម ទទួលបានរបាយការណ៍ចុះត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមឯកទេសផលិតផល ហាឡាល។
– រាល់កម្រៃសេវាសាធារណៈដែលអតិថិជនបានបង់រួចហើយ ត្រូវកត់ត្រាជាចំណូលថវិកាជាតិ ដោយមិនបង្វិលសងទៅ អតិថិជនវិញឡើយ ទោះបីជាក្នុងលក្ខខណ្ឌដែលអតិថិជនមិនទទួលបានសេវាតាមការស្នើសុំរបស់ខ្លួនក៏ដោយ។
ទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការផ្តល់សេវាសាធារណៈ ដែលចែងនៅខាងលើ នៃ ប្រកាសអន្តរក្រសួងនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។
នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា