ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ – អរគុណសន្តិភាព ! 

– អរគុណនយោបាយ ឈ្នះ ឈ្នះ ! 

– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! 

សូមបញ្ជាក់ថា  វេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំ ” A ” បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយ-នាយរងការិយាល័យចំណុះមន្ទីរ លោកមេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត លោកមេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន ៧៤នាក់។

សូមជម្រាបជូនថា យោធិននៃកងរាជអាវុធហត្ថ ដែលត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ យោងតាមសេចក្តីសម្រេចរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានចំនួន ២១នាក់ ក្នុងនោះ ៖ 

– សេចក្តីសម្រេចស្តីពីការតំឡើងឋានន្តរសក្តិ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចំនួន ០៩នាក់

– សេចក្តីសម្រេចស្តីពីតែងតាំងផ្លាស់ប្តូរមុខតំណែង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចំនួន ០៧នាក់

-សេចក្តីសម្រេចស្តីពីតែងតាំងផ្លាស់ប្តូរមុខតំណែង របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ០៥នាក់ 

+ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនអង្គភាព និងបុគ្គលដែលមានស្នាដៃល្អ ប្រចាំឆ្នាំ២០២១ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានចំនួន ៤០សន្លឹក ៕

ដោយ ៖ សិលា


ចែករំលែក៖