ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី២២ អាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី២២ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

សូមបញ្ជាក់ថា, ថ្ងៃចន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី២២ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

កិច្ចប្រជុំនេះបានដំណើរការប្រចាំខែ ដើម្បី៖ 

១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី២១ អាណត្តិទី៣

២. ស្ដាប់របាយការណ៍របស់ អ.ប.ព.

៣. ផ្សេងៗ។

គួរបញ្ជាក់ដែរថា មុនពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ បានអបអរសាទរសម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលបានទទួលគោរម្យងារជាសម្ដេច ស័ក្តិសមនឹងវីរភាព សមត្ថភាព និងគុណសម្បត្តិដ៏ថ្លៃថ្លាវិសេសវិសាលរាប់សិបឆ្នាំកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជាទីគោរពស្រលាញ់របស់សង្គមជាតិកម្ពុជាយើង ៕

ដោយ ៖ សហការី


ចែករំលែក៖