ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម ៖ ផ្ទះប្រជាពលរដ្ឋជាង៤០ខ្នងត្រូវបានបាក់ស្រុតនិងកំពុងប្រឈមបាក់ចូលទន្លេនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបានបាក់ធ្លាក់ចូលក្នុងទន្លេ រីឯជាង៤០ខ្នងទៀតកំពុងប្រឈមនឹងការបាក់ស្រុតដោយសារតែគ្រោះធម្មជាតិបាក់ច្រាំងទន្លេបាសាក់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង០០នាទី ស្របតាមបណ្តោយជាតិលេខ២១បេ ស្ថិតនៅក្នុងភូមិត្រពាំងឈូក និងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្អាងបានអោយដឹងថា ផ្ទះប្រជាពលរដ្ឋ២ខ្នងបានបាក់ស្រុតចូលក្នុងទឹកទន្លេនិងចំនួន៤០ខ្នងផ្ទះទៀតស្មើនឹង ២១គ្រួសារកំពុងប្រឈមនឹងការបាក់ស្រុត ក្នុងនោះផ្ទះដែលដួលរលំទាំងស្រុងមានចំនួន ០២ខ្នងផ្ទះ, ផ្ទះដែលខូចខាតធ្ងន់ធ្ងូរចំនួន២៨ខ្នងផ្ទះ និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន១០ខ្នងផ្ទះ ។ សម្រាប់ប្រជាពលរដ្ឋមិនមានគ្រោះថ្នាក់អ្វីឡើយ។ កម្លាំងយើងសហការជាមួយស្ថាប័នពាក់ព័ន្ធបានចេញធ្វើអន្តរាគមន៍ចូលជញ្ជូនសម្ភារ និងជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីទីនោះទៅកាន់ទីកន្លែងសុវត្ថិភាព៕

default

default

default

default

default

default

default

default

default

default

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖