ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងនគរបាលក្រុងភ្នំពេញ ការពារព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅ និងទីតាំងរៀបចំទីបញ្ជាការស្រាល សម្រាប់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រៀមជាស្រេចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដោយឡែកលោកស្រីវរសេនីយ៍ឯក ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ និងលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក​ បានដឹកនាំកម្លាំងប្រជុំជួរត្រួតពិនិត្យកម្លាំង១០០% នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វេីការផ្សព្វផ្សាយផែនការរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាសុីហ្គេម លេីកទី៣២ និងប៉ារ៉ាហ្គេម លេីកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះ៕

ដោយ៖សហការី


ចែករំលែក៖