ព័ត៌មានទាន់ហេតុការណ៍៖

ពិធីដង្ហែក្បួនព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងវៀងច័ន្ទន៍

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារ AKP នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះបានចុះផ្សាយថា៖ ពិធីដង្ហែក្បួនអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែក្បួនលើចម្ងាយផ្លូវជិត ០៦គីឡូម៉ែត្រ ឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ និងមានអ្នកចូលរួមជាង ១ ៥០០ នាក់ ដែលបានចូលរួមដង្ហែដោយផ្ទាល់ និងឈរអបអរសាទរតាមដងផ្លូវ ពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ឆ្ពោះទៅចេតិយវត្ត Pra That Laung។ 

ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដោយលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមានការចូលរួមពីលោក Atsaphangthong Siphansone អភិបាលក្រុងវៀងច័ន្ទន៍ លោក Slunaxay Sounnalath រដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ រួមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំទីក្រុងវៀងច័ន្ទន៍ជាច្រើនរូបផងដែរ។

សូមរម្លឹកថា ប្រទេសឡាវ គឺជាប្រទេសអាស៊ានចុងក្រោយគេ នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕

ដោយ៖សហការី


ចែករំលែក៖