ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេធំលាយឡំនឹងខ្យល់កន្ត្រាក់បាក់ដេីមឈេីមួយដេីមត្រូវខ្សែភ្លេីងទាញបង្គោលភ្លេីងរលំចំបញ្ឆិតរថយន្តមួយគ្រឿង​រងការខូចខាត

ចែករំលែក៖

    ភ្នំពេញ​ ៖​ មេឃភ្លៀងមួយមេធំ​លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឱ្យបាក់ដេីមឈេីមួយដេីមត្រូវខ្សែភ្លេីងទាញបង្គោលភ្លេីងរលំចំបញ្ឆិតរថយន្តមួយគ្រឿង​រងការខូចខាត កាលពីវេលា​ម៉ោង​៨​ និង៣០នាទីយប់​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២៣​ ស្ថិត​នៅមុខផ្សារទំនេីបផេនសល​មាត់ទន្លេ​ សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។ 

    បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ អាជ្ញាធរមូលដ្ឋាន​ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ សហការជាមួយក្រុមការងារអគ្គិសនីកម្ពុជា​ ធ្វេីការផ្ដាច់ប្រព័ន្ធភ្លេីងដេីម្បីកាត់ដេីមឈេីចេញពីកណ្ដាលផ្លូវ​ និងរៀបចំបង្គោលភ្លេីង​ ឬប្រព័ន្ធភ្លេីងឱ្យដំណេីរការឡេីងវិញដេីម្បីបំរេីជូនដល់ប្រជាពលរដ្ឋ​ ដោយហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ ។ 

    គួរបញ្ជាក់ថា​ មុននិងមានហេតុការណ៍គ្រោះធម្មជាតិនេះកេីតឡេីង​ ក៏មានបណ្ដាញសារព័ត៌មាន​ជាច្រេីន ជាពិសេសផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣​ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣​ផងដែរ​ ។ 

  ដូច្នេះ​បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដូចជាផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ហើយបើមានជួបនឹងបញ្ហានេះ សូមរាយការណ៍មកអាជ្ញាធរដែនដី ដែលនៅជិតបំផុត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា ៕

IMG_0530 IMG_0532 IMG_0529 IMG_0531

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖