ព័ត៌មានទាន់ហេតុការណ៍៖

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៣កេស ត្រូវ​បានប្រជាពលរដ្ឋស្រុកបាណន់ប្រទះឃើញ​ពេលកំពុងភ្ជួរស្រែ

ចែករំលែក៖

  ខេត្ត​បាត់ដំបង៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានប្រជាពលរដ្ឋឈ្មោះ ចាន់ ណៃ ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពេលកំពុងភ្ជួរស្រែឃើញគ្រាប់កប់ក្នុងដីជិតភ្លឺស្រែរបស់គាត់ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់។

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅចំណុចភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញកាំភ្លើងគ្រាប់ប្រភេទ ១២,៧ ចំនួន ០២កេស និងគ្រាប់ RPK ចំនួន ០១កេស ហើយសមត្ថកិច្ចបានរួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។ 

ឆ្លៀតក្នុងឱកាសនោះ​ នគរបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

ដោយ ៖ អរុណរះ


ចែករំលែក៖