ខេត្តបាត់ដំបង៖ អ្នកលេងល្បែងស៊ីសងខុសច្បាប់០៥នាក់ នៅស្រុកកំរៀង ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ចុះនាំខ្លួនយកមកសាកសួរ និងធ្វើកិច្ចសន្យាណែនាំអប់រំមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់បន្តទៀត។
បេីតាមលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការឃាត់ខ្លួនអ្នកញៀនល្បែង (បៀរ៥២សន្លឹក) ខាងលេីនេះ បានធ្វេីឡេីងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ចំណុចផ្សារKRD ក្រុមទី០៨ នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ ១.ឈ្មោះ ព្រី ខ្លី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង (ម្ចាស់ទីតាំង), ២.ឈ្មោះ ពុត ប៉ាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង, ៣.ឈ្មោះ ផាន់ ជារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង, ៤.ឈ្មោះ ហាប់ ង៉ែត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និង៥.ឈ្មោះ ទូច សារិន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងនោះវត្ថុតាងដកហូតបានរួមមាន៖
-បៀចំនួន ០៣ប្រអប់
-ម៉ូតូចំនួន ០៥គ្រឿង ម៉ាកហុងដាឌ្រីមចំនួន ០៤គ្រឿង និងហុងដាToday ចំនួន ០១គ្រឿង ។
ក្រោយពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៥នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ដោយ៖សហការី