ព័ត៌មានទាន់ហេតុការណ៍៖

សូមទស្សនា​វីដេអូនិងរូបភាព​​ “ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់មាតុភូមិកម្ពុជាយើងហើយ

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង ​៖​ “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាហើយ ដោយបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។ 

បន្ទាប់ពីប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដំណើរឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្ដាល ហើយចូលទៅកាន់វិមានឈ្នះៗ។ ក្បួនដង្ហែនៅក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ និងបន្តទៅជុំវិញបឹងទន្លេសាប រួចវិលចូលមកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី៥ ខែឧសភា។

សូមបងប្អូនចូលរួមគាំទ្រ លើកទឹកចិត្ត អ្នកកីឡាជាតិយើងឱ្យបានផុសផុល ជាមួយឥរិយាបសុភាពរាបសារថ្លៃថ្នូរ ប្រកបដោយសីលធម៌ សុជីវធម៌ និងសណ្តាប់ធ្នាប់ របៀបរៀបរយ ដើម្បីរួមចំណែកលើកមុខមាត់ជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ទាំងអស់គ្នា៕

IMG_1220 IMG_1221 IMG_1223 IMG_1221

ដោយ៖ សហការី


ចែករំលែក៖