ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគុណធម៌បំផុត ឈានដល់ស្នើអោយបងប្អូនប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់សីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ដោយសម្តេចតេជោ មានប្រសាសន៍តាមប្រព័ន្ធTelegram ផ្លូវការរបស់សម្តេចនៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ថា កូនប្រុស ភាសាប្រមាថចំពោះភ្ញៀវមកប្រទេសយើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា,បើទោះកីឡាករ ប៊ូខាវមិនមកឬមកយើងមិនត្រូវបង្កើតនូវការរើសអើងឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កូនត្រូវមើលឲ្យឆ្ងាយជាងប៊ួ ខាវ ព្រោះគាត់មកប្រទេសយើងតំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនឹងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា។
សម្តេចតេជោ មានប្រសាសន៍ទៀតថា, សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយនិងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនឹងជាតិប្រទេសនឹងប្រទេស។
សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ជាស់ផ្ទះនិងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើងដើម្បីចូលរួមប្រកួតឬទស្សនាកីឡាអាសុីអាគ្នេយ៍លើកទី៣២ដែលកម្ពុជាធ្វើជាម្ជាស់ផ្ទះ។
ផេកឈ្មោះថា, ( Kun Khmer Fighter ) បានបង្ហោះថា, ប្រព័ន្ធផ្សព្វផ្សាយជាកន្លែងដែលជួយផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែបើផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ វានឹងក្លាយជាប្រព័ន្ធបំពុលព័ត៌មានវិញ ។
មួយវិញទៀតក្នុងនាមជាម្ចាស់ផ្ទះ ក្រៅពីការរៀបចំការប្រកួតជូនភ្ញៀវ សីលធម៌ និងបដិសណ្ឋារកិច្ច គឺជារឿងសំខាន់បំផុត ដែលគេនឹងវាយតម្លៃយើង ។
តួយ៉ាងដូចរឿង ប៊ួខាវ អញ្ចឹងតាមពិតគេមិនទាន់មកទេ ប៉ុន្តែគេមកក្តីមិនមកក្តីជារឿងរបស់គេ យើងស្អប់គេយើងមិនចូលចិត្តគេ ទុកមួយឡែកទៅ ធ្វើខ្លួនជាម្ចាស់ផ្ទះឱ្យតែល្អទៅ កុំចាក់សាំងលើភ្លើងនៅផ្ទះខ្លួនឯង គ្មាននរណារសប្បាយអរជាមួយទេ ៕
ដោយ ៖ សុខ ខេមរា