ភ្នំពេញ៖ យោងតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅយប់ថ្ងៃទី២៨ ខែមេសានេះដែរថា៖ យើងមានភាគហ៊ុនមួយស្មើៗគ្នាសម្រាប់អនាគតកម្ពុជា។
លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់បន្ថែមថា៖ យើងត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ដោយប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត និងរុងរឿងបន្តទៀត ។
សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី អញ្ជើញទទួលការមកដល់ក្បួនដង្ហែព្រះអគ្គិជ័យកីឡា នៅវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ មុនបន្តដង្ហែទៅកាន់រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ៕
ដោយ៖ សហការី