ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូធុនធំលឿនពេកទៅបុក ខឿនថ្មុពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សបោកក្បាលនឹងបង្គោលប៉ាណូ​ ស្លាប់ភ្លាមៗ​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូHONDA CBRលឿនពេកទៅបុកនឹងខឿនថ្មចែកទ្រូងផ្លូវបណ្តាលឱ្យដួលខ្ទាតមនុស្សទៅបោកក្បាលនឹងបង្គោលផ្លាកប៉ាណូយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិជ្រៃកោង តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 

​    ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានកាតវ៉ាក់សាំងមួយសន្លឹកជាប់នៅនឹងខ្លួនដែលមានឈ្មោះ មិត្រ អុីរ៉ាក់ ជិះម៉ូតូម៉ាក HONDA CBR កម្លាំងម៉ាស៊ីន 250 CC ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ1GY.7291ជិះតែម្នាក់ឯង។

​     តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូធុនធំម៉ាកCBRបើកតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ាម៉ូតូជាច្រើនគ្រឿងគួបផ្សំនឹងផ្លូវកោងផងក៏ជ្រុលទៅបុកនឹងខឿនថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួលខ្ទាតមនុស្សទៅបោកផ្ទុបនឹងផ្លាកប៉ាណូរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យបានស្លាប់បាត់បង់ជីវិត ហើយរថយន្តសាមុយក៏បានដឹកសពមកកន្លែងកើតហេតុវិញ។

​    ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សពឱ្យអ្នកដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖